ព័ត៌មានទាន់ហេតុការណ៍៖

ឥណ្ឌូនេស៊ីសម្ពោធ អាកាសយានដ្ឋាន​ថ្មី​អាច ស៊ូទ្រាំនឹងការរញ្ជួយដី និងរលកយក្សស៊ូណាមិ

ចែករំលែក៖

ឥណ្ឌូនេស៊ី​បានសម្ពោធអាកាសយានដ្ឋានអន្តរជាតិ Yogyakarta នៅលើកោះជ្វា(Java) ដែលអាចទប់ទល់នឹងការរញ្ជួយដី រលកយក្សស៊ូណាមិ​បានយ៉ាងល្អបំផុត។
ប្រធានាធិបតីបតីឥណ្ឌូនេស៊ី លោក Joko Widodo ​បានចូលរួមនៅក្នុងពិធីសម្ពោធអាកាសយានដ្ឋាន​ Yogyakarta (YIA)​នេះ។ លោកវីដូដូ បានលើកឡើងថា នេះជា​អាកាសយានដ្ឋាន​ទំនើបបំផុត​របស់ប្រទេសឥណ្ឌូនេស៊ី​នាពេលបច្ចុប្បន្ន ។ ​អាកាសយានដ្ឋាន​Yogyakarta (YIA) បានសាងសង់ឡើងក្នុងរយៈពេល​តែ២០ខែប៉ុណ្ណោះ​ ដោយត្រូវចំណាយប្រាក់អស់​១១,៣ពាន់លានRupiah។ ប្រធានាធិបតី បានលើកឡើងថា ចំណុច​ពិសេស​របស់អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ គឺអាចទប់ទល់នឹងការរញ្ជួយដី​កម្រិត​៨,៨​រ៉ិចទ័រនិងរលកយក្សស៊ូណាមិកម្ពស់​១២ម៉ែត្រ​។
អាកាសយានដ្ឋានអន្តរជាតិ Yogyakarta (YIA)​ ល្អជាងអាកាសយានដ្ឋាននៅទីក្រុងផ្សេងៗ​ក្នុងប្រទេសឥណ្ឌូនេស៊ី ។ អាកាសយានដ្ឋាននេះ មានផ្លូវហោះហើរនិងចុះចតវែង អនុញ្ញាតឲ្យយន្តហោះធុនធំ ដូចជា Airbus 320 ឬ Boeing 777ចុះចតបាន។ ចំណែកស្ថានីយវិញមានទំហំដល់ទៅ ​២១៩ពាន់គីឡូម៉ែត្រក្រឡា អាចស្វាគមន៍អ្នកដំណើរ​ដល់ទៅ​២០លាននាក់។
ប្រធានាធិបតីឥណ្ឌូនេស៊ី បានវាយតម្លៃខ្ពស់​ចំពោះអាកាសយានដ្ឋានខាងលើ​​។ ប្រធានាធិបតី វីដូដូ បានលើកឡើងថា​ បើទោះបីពេលនេះ អាកាសយានដ្ឋានមិនទទួលអ្នកដំណើរបានច្រើន ប៉ុន្តែលោកជឿជាក់ថា ក្រោយពេលមានវ៉ាក់សាំងប្រឆាំងកូវីដ​-១៩​ អាកាសយានដ្ឋាននេះនឹងក្លាយជាអាកាសយានដ្ឋានមមាញឹកបំផុតនៅឥណ្ឌូនេស៊ី ៕ដោយ៖ធី រីណា


ចែករំលែក៖