ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ ឃាតកជាកូនបង្កេីតសម្លាប់ម្តាយនៅខណ្ឌពោធិ៍សែនជ័យ​ ត្រូវឃាត់ខ្លួនបានហេីយ​ នៅខណ្ឌសែនសុខ

ចែករំលែក៖

ភ្នំពេញ៖កូនប្រុសបង្កើតចិត្តតិរច្ឆានកាត់ក្បាលម្តាយរបស់ខ្លួន ក្នុងបុរីសឡា៣ នៅចំណុចខាងកើតពេទ្យមូលមិត្ត ភូមិចោមចៅ៣ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃទី២៩​ ខែសីហា​ ឆ្នាំ២០២០​ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន​ បានហេីយ​ នៅក្រោយសាកលវិទ្យាល័យ​ IU នៃខណ្ឌសែនសុខ​ ។ 

នេះបេីតាមលោកវរសេនីយ៍ឯក​ ហួរ​ ម៉េងវ៉ាង​ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ​ ថ្លែងប្រាប់ជាបឋម​ មុននេះបន្តិច​ ។ 

ជនសង្ស័យ​ បម្រុងចងកសម្លាប់ខ្លួន​តែត្រូវសមត្ថកិច្ចទៅដល់ទាន់​។ 

បច្ចុប្បន្ននេះ​ ជនសង្ស័យ​ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ​ ជាម្ចាស់ករណី​ ដេីម្បីបន្តនីតិវិធី​ ៕

IMG_0684

ដោយ៖ចេស្តា


ចែករំលែក៖