ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីMichelle Obama ៖ ការរើសអើងជាតិសាសន៍កើតចេញពីសេតវិមាន

ចែករំលែក៖

ភរិយាអតីតប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា គឺលោកស្រី Michelle Obama បានបង្ហាញការខឹងសម្បាយ៉ាងខ្លាំង​ដល់ការរើសអើងជាតិសាសន៍ជាប្រព័ន្ធ​ កើតចេញពីសេតវិមាន និងតំបន់ជាច្រើនផ្សេងទៀតក្នុងទឹកដីអាមេរិក។
នៅក្នុងសេចក្តីប្រកាសនាថ្ងៃទី​២៩ខែសីហា លោកស្រី​Michelle Obama បានលើកឡើងពីការធ្វើបាតុកម្ម នៅទីក្រុង Kenosha រដ្ឋ Wisconsin ដោយលោកស្រីបញ្ជាក់ថា «ប៉ុន្មានខែកន្លងមក​ខ្ញុំគិតច្រើនពីអ្វីដែល​កូនក្មួយរបស់យើង​ត្រូវប្រឈមមុខនៅក្នុងទឹក​ដីអាមេរិក​ នោះគឺជាការ​មិនអធ្យាស្រ័យ ការបែងចែក បំបែកបំបាក់ ប្រកាន់ជាតិសាសន៍កើនឡើងតាំងពីយូរណាស់មកហើយ។
សារព័ត៌មាន​ Politico បានដកស្រង់សម្តីលោកស្រី Michelle Obamaបានបញ្ជាក់ថា «ពេលខ្លះ​ក្រុមយុវវ័យបានមើលឃើញរឿងរ៉ាវរើសអើងជាតិសាសន៍ចេញពីការផ្សព្វផ្សាយ​នៅសេតវិមាន »។
ការលើកឡើងរបស់លោកស្រី​Michelle Obama ក្នុងពេលដែលមានអំពើហិង្សានៅទីក្រុង​ Kenosha ​ក្លាយជាបញ្ហាក្តីសម្រាប់ទឹកដីអាមេរិកនាពេលនេះ ក៏ដូចជា ការប្រកួតប្រជែងតំណែង​ ប្រធានាធិបតីអាមេរិក ក្នុងការបោះឆ្នោតនៅខែវិច្ឆិកាឆ្នាំ​២០២០។
កាលពីថ្ងៃទី​២៦ខែសីហាកន្លងមក បេក្ខភាពប្រធានាធិបតីអាមេរិក​មកពីគណបក្សសាធារណរដ្ឋ លោក​ចូបៃឌិនក៏បានអំពាវនាវឲ្យបញ្ចប់សកម្មភាពប្រើហិង្សាពីកម្លាំងប៉ូលិស​ទៅលើក្រុមបាតុកម្មដែរ។ ជាមួយគ្នានោះលោកបៃឌិន​បានចោទប្រកាន់ លោកត្រាំ​ចាក់សាំងបន្ថែមចូលភ្លើង គឺធ្វើឲ្យពលរដ្ឋអាមេរិកកាន់តែបែកបាក់គ្នា ៕ដោយ៖ធី រីណា


ចែករំលែក៖