ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិក​ជំពាក់អង្គការសុខភាពពិភពលោកជាង​​៦០លានដុល្លារមិនព្រមសង

ចែករំលែក៖

រដ្ឋាភិបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ កាលពីថ្ងៃទី​២ខែកញ្ញា បានប្រកាសថា​ ខ្លួននឹងមិនសងប្រាក់ជាង​៦០លានដុល្លារដល់អង្គការសុខភាពពិភពលោក (WHO) ដែលអាមេរិកជំពាក់នោះឡើយ​។ ប៉ុន្តែប្រាក់ទាំងនោះ​បានផ្តល់ជូនអង្គការសហប្រជាជាតិទៅវិញ។
ការប្រកាសមិនសងប្រាក់ដល់​(WHO) កើតឡើងក្រោយពេលមួយថ្ងៃដែលអាមេរិក​មិនចូលរួម​ជាមួយគម្រោងអភិវឌ្ឍន៍វ៉ាក់សាំងប្រឆាំងកូវីដ​-១៩​ដឹកនាំដោយអង្គការសុខភាពពិភពលោក​។
អាមេរិកបានសម្រេចមិនសងប្រាក់ ៦២លានដុល្លារដែលអាមេរិកជំពាក់ (WHO) ក្នុងឆ្នាំ​២០២០នោះឡើយ ក្រោយពេលលោកត្រាំចោទប្រកាន់ អង្គការនេះ​ថាទទួលឥទ្ធិពលពីប្រទេសចិន ដើរតាមអ្វីដែលចិនចង្អុលបង្ហាញ​។ ទាំងនោះហើយទើបលោកត្រាំសម្រេចដកអាមេរិកចេញពីអង្គការនេះ។ នៅពេលនះអាមេរិក​បានដំណើរការដក​ខ្លួនចេញពីអង្គការសុខភាពពិភពលោក ហើយ ហើយនៅខែកក្កដាឆ្នាំ​២០២១ អាមេរិក​នឹងចាកចេញជាផ្លូវការ​។
ប៉ុន្តែការចាកចេញពីអង្គការសុខភាពពិភពលោក​របស់អាមេរិកអាចនឹងត្រូវផ្លាស់ប្តូរប្រសិនបើការបោះឆ្នោតនៅថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០២០ ខាងមុខមានការប្រែប្រួល ផ្លាស់ប្តូរមេដឹកនាំនោះ។
កន្លងមកបេក្ខភាពប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ លោក ចូ បៃឌិន បានបញ្ជាក់ថា ប្រសិនបើលោកជាប់ឆ្នោតជាប្រធានាធិបតីនោះលោកនឹងមិនដកអាមេរិកចេញពីអង្គការសុខភាពពិភពលោកឡើយ​៕ដោយ៖ធី រីណា


ចែករំលែក៖