ព័ត៌មានទាន់ហេតុការណ៍៖

កាច់កម៉ូតូបានសម្រេច​ហើយ តែត្រូវមេការសំណង់ឃេីញទាន់ចាប់ប្រគល់ឲ្យសមត្ថកិច្ចខណ្ឌដង្កោ​

ចែករំលែក៖

ភ្នំពេញ​ ៖​ ជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួក២នាក់​ ត្រូវបានមេការសំណង់​និងប្រជាពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ច​ កាលពីវេលាម៉ោង៩​និង៣០នាទីព្រឹក​ថ្ងៃ​ទី៣​ ខែកញ្ញា​ ឆ្នាំ​២០២០​ ស្ថិតនៅសំណង់បុរីពិភពថ្មី២​ ក្នុងភូមិព្រៃកី​ខ​ សង្កាត់ពងទឹក​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​។

​ សមត្ថកិច្ចបានឲ្យដឹងថា​ ជនសង្ស័យម្នាក់ដែលឃាត់ខ្លួនមានឈ្មោះ​ រស់​ សារិន​ ភេទប្រុស​ អាយុ៣៦ឆ្នាំ​ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ​ ។ ចំណែកម្នាក់ទៀតដែលរត់គេចខ្លួនមានឈ្មោះ​ ចិត្រ​ ភេទប្រុស​ អាយុប្រហែល២៧ឆ្នាំ​
មុខរបរនិងស្នាក់នៅមិនពិតប្រាកដ​ ។

​ សមត្ថកិច្ចបានឲ្យដឹងទៀតថា​ មុននឹងឃាត់ខ្លួនជនសង្ស័យខាងលេីបានគឺ​ ពួកគេមានគ្នា២នាក់​បានជិះម៉ូតូមួយគ្រឿងម៉ាក​ ហង់ដាឌ្រីម​ ស៊េរីឆ្នាំ២០១១​ មិនចាំស្លា​កលេខ​ មកធ្វេីសមក្មភាពកាច់កម៉ូតូជាងសំណង់នៅក្នុងបុរីពិភពថ្មី២ខាងលេី​ ខណៈកាច់កម៉ូតូបានសម្រេច​ហើយ បម្រុងបណ្ដេីរចេញ​ ក៏ត្រូវបានមេការសំណង់ឃេីញក៏សួរនាំទេីបដឹងថាជាចោរ​ ក៏ឃាត់ខ្លួនបានម្នាក់​ប្រគល់ឲ្យសមត្ថកិច្ច
ប៉ុស្ដិ៍នគរបាលរដ្ឋបាល​ពងទឹក ចំណែកបក្សពួកម្នាក់ទៀតដឹងខ្លួនទាន់ក៏បានជិះម៉ូតូគេចខ្លួនបាត់​ទៅ ។

​ បច្ចុប្បន្ន​ ជនសង្ស័យឈ្មោះ​ រស់​ សារិន​ ត្រូវបានសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាល​ ពងទឹក​ កសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ​ ដេីម្បីចាត់ការបន្តតាមនីតិវិធី​ ៕​

ដោយ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖