ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ​ទទូច​ឲ្យអ្នកគាំទ្រ​បោះឆ្នោត​ឲ្យ​បាន​២​ដង ទោះជា​រឿង​ខុសច្បាប់​ក៏ដោយ

ចែករំលែក៖

អន្តរជាតិ៖ ខណៈដែលការបោះឆ្នោតប្រធានាធិបតីអាមេរិក និងប្រព្រឹត្តិទៅនៅថ្ងៃទី៣ ខែវិច្ឆិកា ខាងមុខនេះ។ លោក ដូណាល់ ត្រាំប្រធានាធិបតីអាមេរិក បានទទូចឲ្យអ្នកគាំទ្រលោកក្នុងរដ្ឋ North Carolina ដែលជាសមរភូមិនយោបាយដ៏សំខាន់ ព្យាយាមបោះឆ្នោតឲ្យបានលើក​ ​ លោកត្រាំ បានប្រាប់ពួកគេឲ្យបោះឆ្នោតម្ដងតាមរយៈការផ្ញើតាមប្រៃសណីយ៍ និងម្ដងទៀតដោយផ្ទាល់ដល់មណ្ឌលបោះឆ្នោត ប៉ុន្តែជាក់ស្តែងនៅអាមេរិកការបោះឆ្នោតលើសពីមួយលើក គឺជារឿងខុសច្បាប់

ជាក់ស្តែងលោកត្រាំ ក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍មួយ នៅថ្ងៃខែកញ្ញា ក្នុងទីក្រុង Wilmington រដ្ឋ North Carolina លើកទឹកចិត្តឲ្យប្រជាជនក្នុងរដ្ឋនេះបោះឆ្នោតដង ដោយម្ដងតាមរយៈផ្ញើសន្លឹកឆ្នោតតាមប្រៃសណីយ៍ និងម្ដងទៀតបោះដោយផ្ទាល់នៅមណ្ឌលបោះឆ្នោត

បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters និយាយថា ត្រង់ចំណុចនេះហើយដែរ លោកត្រាំអះអាងថា ការធ្វើបែបនេះគឺដើម្បីធ្វើតេស្តលើប្រព័ន្ធបោះឆ្នោតនេះ លោក ដូណាល់ ត្រាំ សង្កត់ធ្ងន់ថា៖ «​ប្រសិនបើប្រព័ន្ធនេះល្អដូចដែលពួកគេនិយាយមែននោះ ដូច្នេះច្បាស់ណាស់ ពួកគេនឹងមិនអាចបោះឆ្នោតដោយផ្ទាល់នៅមណ្ឌលបាននោះទេ​»​

លោក ដូណាល់ ត្រាំ បានបន្តលើកឡើងដោយគ្មានភស្តុតាងថាការបោះឆ្នោតតាមរយៈផ្ញើសន្លឹកឆ្នោតតាមប្រៃសណីយ៍ នឹងបង្កើនលទ្ធភាពនៃការលួចបន្លំ និងបង្អាក់ដល់ការបោះឆ្នោតនាខែវិច្ឆិកា ទោះបីជាអ្នកជំនាញអះអាងថា វាជាកម្រនឹងកើតមានបំផុតក្នុងសហរដ្ឋអាមេរិក

យ៉ាងណាមិញ ក្រុមយុទ្ធនាការបោះឆ្នោតរបស់លោកត្រាំ និងសេតវិមានអាមេរិក បានអះអាងថា លោកប្រធានាធិបតីគ្មានន័យប្រាប់ឲ្យប្រជាជនបោះឆ្នោតដងនោះទេ បើទោះបីនៅអាមេរិក ការបោះឆ្នោតលើសពីមួយលើក គឺជារឿងខុសច្បាប់ ហើយក្នុងរដ្ឋអាមេរិកខ្លះ រួមទាំង រដ្ឋ North Carolina ផងនោះ ការលើកទឹកចិត្តឲ្យអ្នកផ្សេងធ្វើបែបនេះ ក៏ជាទោសផងដែរ

ដោយឡែកអ្នកនាំពាក្យសេតវិមានអាមេរិក អ្នកស្រី Kayleigh McEnany ក៏បានបញ្ជាក់ប្រាប់ទូរទស្សន៍អាមេរិក Fox News នៅថ្ងៃទី ខែកញ្ញាម្សិលមិញនេះថា លោកប្រធានាធិបតីមិនលើកទឹកចិត្តឲ្យអ្នកគាំទ្រលោកធ្វើរឿងមិនល្អបែបនេះឡើយ ត្រង់ចំណុចនេះ អ្នកស្រីបកស្រាយដូច្នេះថា«​អ្វីដែលលោកបាននិយាយគឺចង់ធានាថា សន្លឹកឆ្នោតរបស់អ្នក គឺរាប់បញ្ចូលក្នុងតារាង ហើយបើសិនជាអត់ទេនោះដូច្នេះ [​អ្នក​] បោះឆ្នោត [​ដោយផ្ទាល់នៅមណ្ឌល​]»​

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះជំងឺរាតត្បាតសកល COVID-19 ទំនងជាធ្វើឲ្យមានការកើនឡើងការបោះឆ្នោតតាមរយៈការផ្ញើសន្លឹកឆ្នោតតាមប្រៃសណីយ៍សម្រាប់ការបោះឆ្នោតឆ្នាំនេះ គោលដៅគឺដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺ បើគិតមកត្រឹមថ្ងៃទីខែសីហា ករណីឆ្លង COVID-19 សរុបឡើងដល់,១៦លានករណី ក្នុងនោះស្លាប់ ១៨,ម៉ឺននាក់ដោយ៖ស តារា


ចែករំលែក៖