ព័ត៌មានទាន់ហេតុការណ៍៖

បេីករថយន្តដឹកដីទាំងស្រវឹងទៅបុករថយន្តដឹកអេតចាយហើយបន្តទៅបុករថយន្តឃ្លុបគាបតៃកុងជាប់

ចែករំលែក៖

ភ្នំពេញ​៖​បុរសម្នាក់ស្រវឹងស្រាបេីករថយន្តដឹកដីក្នុងល្បឿនលឿនមកដល់ចំណុចផ្លូវកោងបួងចង្កូតមិនទាន់ជ្រុលទៅបុករថយន្តដឹកអេតចាយ រួចបន្តទៅបុករថយន្តឃ្លុបដឹកស្រាបៀរAnchorគាបតៃកុងជាប់​ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋជួយគាស់​យកចេញកាលពីវេលាម៉ោង៤និង៤០នាទី​រសៀលថ្ងៃទី៤​ ខែកញ្ញា​ ឆ្នាំ២០២០​ នៅចំណុចជិតទីលានប្រណាំងឡាន​ ស្ថិតក្នុងភូមិតាភេម​ សង្កាត់កំបូល​ ខណ្ឌកំបូល។ 

តាមសាក្សីនៅកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តកូរ៉េដឹកអេតចាយ​ ពណ៌ខៀវ​ ពាក់ស្លាកលេខភ្នំពេញ2N-3675 បើកតាមបណ្តោយផ្លូវបេតុង​ក្នុងទិសដៅពីជេីង​ទៅត្បូង ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តដឹកដីពណ៌ស​ ពាក់ស្លាកលេខកំពង់ចាម​3A-7710​ បេីកបរដោយបុរសម្នាក់ទាំងស្ថានភាពស្រវឹង​ ធ្វេីដំណេីរក្នុងទិសដៅពីត្បូងទៅជេីងក្នុងល្បឿនលឿនហេីយពេលបើកដល់ផ្លូវកោងបួងចង្កូតមិនទាន់ក៏ជ្រុលទៅបុករថយន្តដឹកអេតចាយពេញទំហឹងបណ្តាលឱ្យមានការខូចខាត។ 

សាក្សីដដែលបានបន្តថា​ បន្ទាប់មករថយន្តបង្កនៅមិនទាន់អស់ល្បឿនក៏បន្តទៅបុករថយន្តឃ្លុបដែលមានស្លាកយីហោស្រាបៀរAnchor ពាក់ស្លាកលេខភ្នំពេញ3D-1618​ ដែលកំពុងធ្វេីដំណេីរបញ្ច្រាសទិសគ្នា​ចំពីមុខពេញទំហឹង​ បណ្តាលឱ្យគាបតៃកុងជាប់តែត្រូវបានប្រជាពលរដ្ឋជួយគាស់ចេញបានគឺគ្រាន់តែរងរបួសស្រាលប៉ុណ្ណោះ។ 

ក្រោយពេលកេីតហេតុសមត្ថកិច្ចបានឃាត់ម្ចាស់រថយន្តបង្កយកទៅសួរនាំចំណែករថយន្តទាំង៣គ្រឿងត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌកំបូលរង់ចាំដោះស្រាយតាមច្បាប់៕ដោយ​ ៖សុខាសែនជ័យ​


ចែករំលែក៖