ព័ត៌មានទាន់ហេតុការណ៍៖

តួឯកប្រុស ក្នុងរឿង​មនុស្ស​ប្រចៀវ “Batman”ឆ្លង COVID-19​ ត្រូវបាន​ផ្អាក​ថតជាបណ្តោះអាសន្ន

ចែករំលែក៖

អន្តរជាតិ៖ លោក Robert Pattinson ដែលជាតួឯកប្រុស ក្នុងដំណើរការថតរឿងមនុស្សប្រចៀវ “Batman” នៅចក្រភពអង់គ្លេស ត្រូវបានផ្អាកជាបណ្តោះអាសន្ន ដោយសារតែលោក មានលទ្ធផលវិជ្ជមាន COVID-19​

បើតាមការផ្សាយរបស់ AFP ដែលដកស្រង់សេចក្តីប្រកាសព័ត៌មានរបស់ផលិតកម្ម Warner Bros​ បានបញ្ជាក់យ៉ាងដូច្នេះថា៖«​សមាជិកម្នាក់ក្នុងក្រុមថតរឿង Batman មានលទ្ធផលតេស្តវិជ្ជមាន COVID-19 ហើយត្រូវបានដាក់នៅដាច់ដោយឡែក​»​ ដូច្នេះដំណើរការថតត្រូវបានផ្អាកជាបណ្តោះអាសន្ន​»​ ប៉ុន្តែផលិតកម្ម Warner Bros ក៏មិនបានបញ្ជាក់ពីអត្តសញ្ញាណបុគ្គលដែលឆ្លងនោះដែរ

យ៉ាងណាមិញ ទស្សនាដ្តី Vanity Fair ទទួលបានការអះអាងពីប្រភពដ៏ជិតស្និទ្ធមួយ ដោយបញ្ជាក់ថា អ្នកដែលឆ្លងគឺជាតារាភាពយន្តអង់គ្លេសRobert Pattinson តួអង្គក្នុងរឿងតែម្តង

គួរបញ្ជាក់ថា ក្នុងរឿង «The Batman» គ្រោងចាក់ញ្ជាំនៅខែមិថុនា ឆ្នាំ២០២១ ប៉ុន្តែដំណើរការថត ត្រូវបានរាំងស្ទះរួចទៅហើយ ដោយការរាលដាល COVID-19​ ក្រុមការងារទើបតែចាប់ផ្តើមថតឡើងវិញស្រាប់តែជួបករណី Robert Pattinson ឆ្លង COVID-19 តែម្តង

បច្ចុប្បន្ននេះ គេមិនទាន់ដឹងថា ក្រុមការងារនេះ នឹងអាចចាប់ផ្តើមឡើងវិញម្តងទៀតនៅពេលណានោះឡើយ ខណៈលោក Matt Reeves ដែលជាអ្នកដឹកនាំរឿង ធ្លាប់បានអះអាងកន្លងមកថា សាច់រឿងរបស់លោក យកលំនាំតាមរឿង Chinatown និង Taxi Driver​ ៕ដោយ៖ស តារា


ចែករំលែក៖