ព័ត៌មានទាន់ហេតុការណ៍៖

អាសូរណាស់! សពទារកម្នាក់ត្រូវឪពុកម្តាយយកទៅបោះចោលក្នុងបន្ទប់ទឹក ផ្អេីលទាំងព្រឹក

ចែករំលែក៖

ភ្នំពេញ ៖ កម្មករសំណង់ម្នាក់បានប្រទះឃេីញសពទារកម្នាក់នៅក្នុងបន្ទប់ទឹក បង្កឲ្យភ្ញាក់ផ្អើលនិងរាយការណ៍ទៅអាជ្ញាធរ​នៅវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតក្នុងក្រុម៤ ភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

សពទារកក្នុងសភាពគ្មានខោអាវ ដែលបើតាមការសន្និដ្ឋានប្រហែលមានអាយុទើបតែ៣ខែប៉ុណ្ណោះ ។

បើតាមសម្តីយុវជនឈ្មោះ និល សណ្តុះ អាយុ២០ឆ្នាំ មុខរបរជាកម្មករសំណង់ នៅកន្លែងកើតហេតុ មានទីលំនៅភូមិក្រាំងធំ ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ បានឲ្យដឹងថា នៅវេលាម៉ោង៧និង៣០នាទីព្រឹកនេះ គ្រាដែលគាត់មកដល់កន្លែងធ្វើការ ដើរចូលទៅក្នុងបន្ទប់ទឹកស្ថិតនៅខាងក្រោយការដ្ឋាន ស្រាប់តែប្រទះឃើញសពទារកនេះតែម្តង ទើបផ្អើលឆោឡោរាយការណ៍ទៅអាជ្ញាធរ មានសមត្ថកិច្ចឱ្យចុះមកពិនិត្យមើល ។

តាមប្រជាពលរដ្ឋរស់នៅជុំវិញទីតាំងខាងលើបានឲ្យដឹងថា ពួកគាត់មិនដឹងថាអ្នកណាមានកូនតូចស្លាប់ហើយយកទៅប្លុងចោលបែបនេះទេ ។ ទោះជាយ៉ាងណាប្រជាពលរដ្ឋក៏បានរិះគន់ផងដែរដល់មាតាបិតារបស់សពទារក មិនគួរណា បង្កើតកូនមកហើយទោះស្លាប់ក្តី គប្បីមានចិត្តព្រហ្មវិហារធម៌ខ្លះផង កុំយកសពកូនទៅបោះចូលដូចសត្វធាតុបែបនេះអី ព្រោះថាពលរដ្ឋខ្មែរយើងប្រកាន់នូវ ទំនៀមទម្លាប់ ជំនឿព្រះពុទ្ធសាសនា ។

ក្រោយពីប្រទះឃើញសពទារក សមត្ថកិច្ចចុះទៅពិនិត្យ សាកសួរ និងប្រគល់ជូនអាជ្ញាធរមូលដ្ឋាន រួមជាមួយពលរដ្ឋយកសពទារកទៅរៀបចំពិធីតាមបែបសាសនានៅវត្តជម្ពូវ័ន ៕

ដោយ​ ៖ សុខាសែនជ័យ​


ចែករំលែក៖