ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញសពបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ក្នុងទឹកប្រឡាយផ្អើលទាំងព្រឹក

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិនិងក្មេងៗឃ្វាលក្របីរាយការណ៍មកសមត្ថកិច្ចភ្លាមៗមកពិនិត្យសព ខណៈប្រទះឃើញស្លាប់ក្នុងទឹកប្រឡាយវេលាម៉ោង៧និង១៥នាទីព្រឹក ស្ថិតនៅត្រង់ចំណុចភូមិត្របែកប្រហោងឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

បើតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាបុរសដែលប្រទះឃើញស្លាប់ក្នុងប្រឡាយនេះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ខណៈអ្នកភូមិធ្លាប់ឃើញដើរពេញភូមិ និងមានជំងឺសសៃប្រសាទនិយាយតែម្នាក់ឯង។

តាមមអ្នកភូមិបានអោយដឹងថាមុនកើតហេតុឃើញក្មេងៗដើរឃ្វាលក្របីនៅវាលស្រែក្រោយមកស្រាប់តែប្រទះឃើញសពអណ្ដែតទឹកនៅក្នុងប្រឡាយទើបបង្កការភ្ញាក់ផ្អើល និងរាយការណ៍ដល់សមត្ថកិច្ចតែម្ដង។

តាមការពិនិត្យសាកសពរបស់សមត្ថកិច្ចនគរបាលជំនាញស្រុកនិង គ្រូពេទ្យបង្អែកស្រុកជនរងគ្រោះពិតជាស្លាប់ដោយសាររអឹលជើងធ្លាក់ចូលទឹកប្រឡាយប្រាកដមែនមិនមានស្នាមស្នាមអ្វីសម្គាល់ជារឿងឃាដកម្មនោះទេ។

សពត្រូវបានសមត្ថកិច្ចប្រកាសស្វែងរកក្រុមគ្រួសារមកយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ យឹម សុថាន


ចែករំលែក៖