ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសុខាភិបាលប្រកាស មិនមានករណីជាសះស្បើយ និងមិនមានករណីឆ្លងវីរុសកូវីដ-១៩ថ្មីទេ

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសជូនព័ត៌មានថា មិនមានករណីជាសះស្បើយ និងមិនមានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី
នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០។
ក្រសួងសុខាភិបាល សូមគោរពជម្រាបជូនសាធារណជនទាំងអស់ឲ្យបានជ្រាបពីស្ថានភាពជំងឺកូវីដ-១៩នៅកម្ពុជា មានដូចខាងក្រោមនេះ៖
១. ស្ថានភាពជំងឺកូវីដ-១៩ នៅទូទាំងប្រទេស ៖ គិតត្រឹមម៉ោង ០៧និង០០ព្រឹក ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា មាន ៖
+ ចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ២៧៣នាក់ (ស្មើនឹង ៩៩,៦៤% ធៀប នឹងចំនួនអ្នកមានវីរុសកូវីដ-១៩ទាំងអស់) នៅក្នុងចំនួននេះ មានស្រី ៥៤នាក់ និងបុរស ២១៩នាក់
+ អ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ២៧៤នាក់ (ស្រី្ត ៥៤នាក់ និងបុរស ២២០នាក់
+ អ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានចំនួន ០១នាក់ ជាបុរស
២. ករណីជាសះស្បើយ ៖ មិនមានអ្នកជាសះស្បើយ នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០។
៣. ករណីវិជ្ជមានវីរុសកូវីដ-១៩ ៖ មិនមានអ្នកវិជ្ជមានវីរុសកូវីដ-១៩ ថ្មី នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០។

ក្រសួងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនដល់ថ្នាក់ដឹកនាំ មន្ត្រី-បុគ្គលិកសុខាភិបាល និងក្រុម គ្រូពេទ្យទាំងអស់នៅទូទាំងប្រទេសស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ អង្គការសុខ ភាពពិភពលោក មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងសហរដ្ឋអាមេរិក វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា វិទ្យាស្ថានជាតិសុខភាព សាធារណៈ និងមន្ទីរពិសោធន៍នៃមន្ទីរពេទ្យខេត្តសៀមរាប ដែលបានខិតខំបំពេញភារកិច្ចបានល្អប្រសើរបំផុត ក្នុងការ ជួយពិនិត្យសុខភាព និងស្រាវជ្រាវរកករណីកូវីដ-១៩ ព្រមទាំងអ្នកប៉ះពាល់ទាំងអស់កន្លងមក រួមទាំងការដាក់វិធានការ នានា ដើម្បីទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា។

ក្រសួងសុខាភិបាល បន្តជូនដំណឹងដល់សាធារណជនអំពីការវិវត្តន៍នៃបញ្ហាសុខភាព តាមទំព័រហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួង www.cdcmoh.gov.kh ដែលគេហទំព័រនេះមានសម្ភារៈអប់រំសុខភាព ដែលអាចទាញយកមកប្រើ ប្រាស់បាន។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកទូរស័ព្ទទាន់ហេតុការណ៍ ក្រសួងសុខាភិបាល លេខ ១១៥ ដោយឥត គិតថ្លៃ ឬទំនាក់ទំនងក្រសួងសុខាភិបាល តាមលេខទូរស័ព្ទ៖ ០១២ ៨២៥ ៤២៤ ឬ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖