ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាជន​រស់នៅក្នុង​សហភាព​អឺរ៉ុប ១៣​ភាគរយស្លាប់ ដោយសារនឹង​ការបំពុល​បរិស្ថានបំពុល សម្លេង និង​សារ​ធាតុគីមី

ចែករំលែក៖

អន្តរជាតិ៖ បើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារបរិស្ថានអឺរ៉ុប​(EEA) នៅថ្ងៃទី ខែកញ្ញា បានបង្ហាញថា៖មនុស្សម្នាក់ក្នុងចំណោមនាក់​(​១៣ភាគរយ​)​ស្លាប់ដោយមានការពាក់ព័ន្ធទៅនឹងការបំពុលបរិស្ថាន របាយការណ៍ដដែរនេះ ក៏បានទាញចំណាប់អារម្មណ៍ឲ្យយកចិត្តទុកដាក់ពីកត្តាសុខភាព និងបរិស្ថាន ក្នុងពេលមានជំងឺឆ្លងរាតត្បាត​COVID-19​ផងដែរ

របាយការណ៍របស់ទីភ្នាក់ងារបរិស្ថានអឺរ៉ុប បានចង្អុលបញ្ជាក់ថា ការលេចចេញវត្តមាន នៃមេរោគដែលចម្លងជំងឺពីសត្វទៅមនុស្ស​(Zoonosis) មានការជាប់ពាក់ព័ន្ធនៅនឹងការខូចរិចរិលបរិស្ថាន និងសកម្មភាពរបស់មនុស្សជាមួយសត្វនៅក្នុងប្រព័ន្ធចំណីអាហារ

របាយការណ៍នេះ បានគូសបញ្ជាក់ថា បច្ចុប្បន្នប្រជាជនរស់នៅក្នុងសហភាពអឺរ៉ុប ប្រឈមមុខជាប្រចាំទៅនឹងគ្រោះបំពុលបរិស្ថានដូចជាខ្យល់បំពុលសម្លេង និងសារធាតុគីមីចំណែកឯ ការផ្ទុះឡើងនៃជំងឺ​COVID-19 ត្រូវបានរបាយការណ៍នេះទាញយកជាឧទាហរណ៍នៃការពាក់ព័ន្ធគ្នារវាងសុខភាពមនុស្ស និងសុខភាពប្រព័ន្ធអេកូឡូស៊ី

យោងតាមទិន្ន័យចុងក្រោយដែលទីភ្នាក់ងារបរិស្ថានអឺរ៉ុបមានត្រឹមឆ្នាំ២០១២ក្នុងចំណោមប្រទេសទាំង២៧ក្នុងសហភាពអឺរ៉ុប រួមទាំងចក្រភពអង់គ្លេសផងដែរ អ្នកស្លាប់ចំនួនសែនម៉ឺននាក់មានការជាប់ពាក់ព័ន្ធទៅនឹងកត្តាបំពុលបរិស្ថាន

របាយការណ៍ខាងលើ ក៏បង្ហាញផងដែរពីភាពខុសគ្នានៃផលប៉ះពាល់បរិស្ថានទៅលើជីវិតមនុស្ស នៅតាមប្រទេសនីមួយៗ គេកត់សម្គាល់ឃើញថា ចំនួនអ្នកស្លាប់ដោយសារបរិស្ថាននៅអឺរ៉ុបខាងលិច មានចំនួនតិចជាងនៅអឺរ៉ុបខាងកើត ដែលវិស័យថាមពលរបស់បណ្តារប្រទេសទាំងនោះអាស្រ័យខ្លាំងទៅលើហ្វូស៊ីឥន្ធនៈដូចជាធ្បូថ្មជាដើម

ជាក់ស្តែង រ៉ូម៉ានីដែលជាប្រទេសស្ថិតនៅខាងកើត មានចំនួនអ្នកស្លាប់ដោយសារកត្តាបរិស្ថានដល់ទៅ២០ភាគរយ ធៀបទៅនឹងស៊ុយអែតដែលមានត្រឹមតែ១០ភាគរយប៉ុណ្ណោះ​ ចំណែកការបំពុលបរិស្ថានត្រូវចាត់ទុកថាមានការពាក់ព័ន្ធយ៉ាងចម្បងទៅនឹងជំងឺមហារីក ជំងឺបេះដូង និងជំងឺផ្លូវដង្ហើមភ្នាក់ងារបរិស្ថានបានសង្កត់ធ្ងន់ថា ករណីស្លាប់ទាំងនោះអាចជៀសវាងបានតាមរយៈការកាត់បន្ថយគ្រោះថ្នាក់ដែលបណ្តាលមកពីការបំពុលបរិស្ថាន

យោងតាមទីភ្នាក់ងារបរិស្ថាន គេអាចលើកកម្ពស់សុខភាព និងបរិស្ថាននៅអឺរ៉ុបបានតាមរយៈការបង្កើតតំបន់បៃតង និងខៀវ ដែលរួមបញ្ចូលដើមឈើនិងទឹក ដើម្បីកាត់បន្ថយកម្តៅនៅក្នុងទីក្រុង គ្រោះទឹកជំនន់ ការរំខានដោយសម្លេង និងគាំទ្រជីវចម្រុះក្នុងទីក្រុង

គួរបញ្ជាក់ថា ក្រៅតែពីនេះ គេអាចបង្កើតតំបន់សាធារណៈដែលមានដើមឈើក្នុងទីក្រុង ដើម្បីអាចសម្រាក និងហាត់ប្រាណ ដែលជម្រុញសកម្មភាពបែបសហគម ដែលអាចកាត់បន្ថយការរស់នៅតែឯកឯង​ បន្ថែមពីនេះ គេក៏គួរកាត់បន្ថយការធ្វើដំណើរ កាត់បន្ថយការបរិភោគសាច់ និងលែងផ្តល់ការត្តម្ភធនដល់ឧស្សាហកម្មដែលប្រើប្រាស់ហ្វូស៊ីឥន្ធនៈ

ដោយ៖ស តារា


ចែករំលែក៖