ព័ត៌មានទាន់ហេតុការណ៍៖

អង្គការ​សុខភាព​ពិភពលោក WHO៖ កំពុងធ្វើការ​ជាមួយ​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​របស់​ចិន

ចែករំលែក៖

អន្តរជាតិ៖ មន្ត្រីជាន់ខ្ពស់អង្គការសុខភាពពិភពលោក​(WHO) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី ខែកញ្ញាថ្មីៗនេះថា៖WHO កំពុងធ្វើការជាមួយក្រុមហ៊ុនផលិតវ៉ាក់សាំងរបស់ចិន ដោយទាក់ទងទៅនឹងលក្ខខណ្ឌសម្រាប់ទទួលបានការអនុញ្ញាតជាអន្តរជាតិសម្រាប់ប្រើប្រាស់វ៉ាក់សាំងណាមួយ ខណៈបច្ចុប្បន្ននេះ មានវ៉ាក់សាំងចំនួនដែលកំពុងដាក់ឲ្យធ្វើតេស្តដំណាក់កាលពី ក្នុងនោះមានជារបស់ក្រុមហ៊ុនចិន

សូមជម្រាបថា រហូតមកទល់ពេលនេះ វ៉ាក់សាំងចំនួនប្រភេទ ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Sinovac និង CNBG ខណៈដែលវ៉ាក់សាំងទាំង៤ប្រភេទនេះ ឈានដល់ការធ្វើតេស្តដំណាក់កាលបី ដែលជាការធ្វើតេស្តពីប្រសិទ្ធភាពរបស់វ៉ាក់សាំងលើមនុស្សច្រើនពាន់នាក់ព្រោះក្រុមហ៊ុនចិនហាក់ឈានមុខគេក្នុងការអភិវឌ្ឍវ៉ាក់សាំងប្រឆាំងជំងឺ COVID-19

បើតាមទីភ្នាក់ងារព័ត៌មាន Reuters​ ដែលដកស្រង់ប្រភពពីអង្គការWHO បានអះអាងទៀតថា៖ ស្ថាប័នសុខាភិបាលអន្តរជាតិមួយនេះកំពុងធ្វើការជាមួយក្រុមហ៊ុនផលិតវ៉ាក់សាំងរបស់ចិនលើលក្ខខណ្ឌក្នុងការអនុញ្ញាតជាអន្តរជាតិក្នុងការប្រើប្រាស់វ៉ាក់សាំង COVID-19 ដែលអភិវឌ្ឍ និងផលិតដោយចិន

ដោយឡែកលោកស្រី Mariangela Simao ជំនួយការអគ្គនាយកអង្គការWHO បានប្រកាសក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទីខែកញ្ញានេះថា៖​ «​ការិយាល័យ WHO នៅចិន និងទីស្នាក់ការកណ្តាលរបស់​WHO កំពុងធ្វើការជាមួយអាជ្ញាធរចិន​»​ លោកស្រីសង្កត់ធ្ងន់ថា WHO និងអាជ្ញាធរចិនកំពុងទាក់ទងគ្នាដោយផ្ទាល់ ដោយបានចែករំលែកព័ត៌មាន និងលក្ខខណ្ឌក្នុងការអនុញ្ញាតជាអន្តរជាតិក្នុងការប្រើប្រាស់វ៉ាក់សាំងនានា

ជាក់ស្តែងបច្ចុប្បន្ននេះ វ៉ាក់សាំងរបស់ចិនឈ្មោះ CoronaVac របស់ក្រុមហ៊ុន Sinovac ត្រូវបានធ្វើតេស្តទៅលើមនុស្សចំនួនវ័យចំណាស់ដែលមានអាយុយ៉ាងតិច៦០ឆ្នាំ ចំនួន៤១២នាក់ ដោយពុំមានចេញផលប៉ះពាល់ឡើយក្នុងដំណាក់កាលទី និងទី ក្នុងការធ្វើតេស្តនេះដោយអ្នកដែលត្រូវបានជ្រើសរើស ត្រូវទទួលវ៉ាក់សាំងដូក្នុងកម្រិតទាប មធ្យម និងខ្ពស់ព្រោះវ៉ាក់សាំងនេះ កំពុងស្ថិតក្នុងការសាកល្បងនៅប្រទេសជាច្រើនប្រទេសមានប្រស៊ី និងឥណ្ឌូណេស៊ី

ដោយឡែកអ្នកនាំពាក្យក្រុមហ៊ុន Sinovac លោក Liu Peicheng បានអះអាងថា វ៉ាក់សាំងដែលធ្វើតេស្ត អាចរក្សាទុកបានរយៈពេលឆ្នាំដែលធ្វើឲ្យវ៉ាក់សាំងនេះមានប្រៀបជាងវ៉ាក់សាំងដទៃទៀត ជាពិសេសសម្រាប់តំបន់ដែលមិនអាចស្តុកវ៉ាក់សាំងក្នុងសីតុណ្ហភាពត្រជាក់បានដោយក្រុមហ៊ុនSinovacនេះ ក៏បានផ្តល់វ៉ាក់សាំងដល់បុគ្គលិកចំនួនជាង៩០ភាគរយ ដែលជាផ្នែកមួយក្នុងការបង្កើតភាពស៊ាំសម្រាប់ក្រុមមនុស្សដែលប្រឈមមុខខ្ពស់ទៅនឹងជំងឺ COVID-19

បន្ថែមពីនេះទៅទៀត វ៉ាក់សាំងរបស់ចិនឈ្មោះ CoroVac នេះ ក្រុមហ៊ុនCNBG ក៏កំពុងសាកល្បងវ៉ាក់សាំងរបស់ខ្លួនដែរ ទោះស្ថិតក្នុងការសាកល្បងក្ដី CNBG ប្រកាសថា មានប្រទេសជាច្រើនបានបញ្ជាទិញវ៉ាក់សាំងរបស់ខ្លួនជាច្រើនលានដូរួចហើយដែរ៕ដោយ៖ស តារា


ចែករំលែក៖