ព័ត៌មានទាន់ហេតុការណ៍៖

ពិតជាស្លឹកឈឺជ្រុះមិនឆ្ងាយពីគល់មែន! កូនស្រីតារាសម្ដែងថៃ Por នៅក្មេងក៏ពិតមែន តែអាចសន្សំលុយខ្លួនឯងបានច្រើន

ចែករំលែក៖

អន្តរជាតិ៖ ដូចពាក្យចាស់ពោលថា ស្លឹកឈឺជ្រុះមិនឆ្ងាយពីគល់មែន កាលពីពេលថ្មីៗនេះ ភរិយាតារាសម្ដែងថៃ Por Thridsadee Sahawong បានបង្ហោះរូបភាពកូនស្រីជាច្រើនសន្លឹក ធ្វើឲ្យអ្នកលេងបណ្ដាញសង្គមសរសើរពីកុមារី Mali ដែលនាងអាចសន្សំលុយបានយ៉ាងច្រើនទាំងលុយបាត និងលុយកាក់។ បើទោះបីម្ដាយឲ្យលុយចាយជាប្រចាំថ្ងៃយ៉ាងណាក៏ដោយ តែក្មេងស្រីរូបនេះមានចិត្តសន្សំលុយ មិនចង់ចាយខ្ជះខ្ជាយឡើយ ហើយលុយទាំងនោះ មើលទៅពិតជាច្រើនខ្លាំង តែភរិយាតារាប្រុសរូបនេះ មិនបានបញ្ជាក់ថាលុយនោះមានចំនួនប៉ុន្មាននោះទេ

គួរបញ្ជាក់ថា តារាសម្ដែង Por Thridsadee Sahawong បានទទួលមរណភាព កាលពីដើមឆ្នាំ២០១៦កន្លងទៅ ដោយសារតែជំងឺគ្រុនឈាមដំណាក់កាលធ្ងន់ធ្ងរ ដែលទុកឲ្យភរិយាមើលថែកូនស្រីតែម្នាក់ឯងផងដែរ។ បើទោះបី តារាប្រុសរូបនេះ បានស្លាប់ទៅហើយក៏ពិតមែន តែនៅតែមានអ្នកគាំទ្រចងចាំ ស្នាដៃការសម្ដែងរបស់លោកដដែល។

យ៉ាងណាមិញ បើងាកទៅមើលមុខមាត់កូនស្រី់ របស់តារារូបនេះ នាពេបច្ចុប្បន្នវិញ នាងកាន់តែធំពេញរូបពេញរាងជាងមុន ពីមួយឆ្នាំទៅមួយឆ្នាំជាពិសេស រូបសម្រស់ក៏ស្រស់ស្អាត គួរឲ្យក្នាញ់ថែមទៀតផង។ម្យ៉ាងវិញទៀត ក្មេងស្រីរូបនេះក៏មានទេពកោសល្យផ្នែកសិល្បៈចេះរាំ និងសម្ដែងមិនចាញ់ឪពុកឡើយ មិនតែប៉ុណ្ណោះកូនស្រី Por ក៏កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជនគ្រប់ទិសទី ហើយបច្ចុប្បន្ន ឃើញកុមារីរូបនេះ មានមុខនៅក្នុងកម្មវិធីទូរទស្សន៍ធំៗជាច្រើនផងដែរ

ដោយ៖ស តារា


ចែករំលែក៖