ភ្នំពេញ៖ផ្ទុះផ្អើលដោយការរិះគន់យ៉ាងខ្លាំង បទដំបូងរបស់ម៉ានីតា ក្នុងផលិតកម្មសាន់ដេគឺបទ ”ស្រលាញ់BTSពេញបេះដូង” ត្រូវបានលុបចេញពីគនីយហ្វេសប៊ុកផ្លូវការរបស់ផលិតកម្មហើយ។ មានការទម្លាយថាតារាចម្រៀងចំណូលថ្មីនេះគឺជាក្មួយស្រីរបស់តារាចម្រៀងសុខ ពិសី។
ការទម្លាយនេះត្រូវបានធ្វើឡើងក្រោយពីផលិតកម្មសាន់ដេទទួលរងការរិះគន់យ៉ាងខ្លាំងពីទស្សនិកជនបន្ទាប់ពីបញ្ចេញបទ”ស្រលាញ់BTSពេញបេះដូង” ។ អ្នករិះគន់លើកឡើងថាបទចម្រៀងនេះមិនបានបង្កប់តម្លៃអប់រំ និងភ្លាវខ្លាំងរកខ្លឹមសារសំខាន់មិនឃើញនោះ។ បទ”ស្រលាញ់BTSពេញបេះដូង” ដែល និពន្ធទំនុកច្រៀងដោយលោក ហ៊ាង ម៉េងហួរនោះ បានរងសំពងដោយការរិះគន់មិនសំច្ចៃមាត់ពីទស្សនិកជនអមដោយពាក្យដៀមដាមវាយប្រហាខ្លាំងៗថាជាស្នាដៃមិនមានគុណភាពខ្សោយជាងផលិតកម្មតូចៗ ជាការច្រៀងបែបសូត្រមេសូត្រទៅតាមការជ្រួលជ្រើមរបស់អ្នកគាំទ្រតារាចម្រៀងកូរ៉េក្រុមBTSនោះ ។
មានការទម្លាយ ថា កញ្ញា ម៉ានីតា នៅវ័យក្មេង សំឡេងមិនទាន់ល្អគ្រប់គ្រាន់ ខណៈសមត្ថភាពសិល្បៈក៏មិនទាន់ពេញលេញ ប៉ុន្តែនាងអាចបោះជំហានចូលផលិតកម្មសាន់ដេបានគឺពិតជាមានរឿងមិនធម្មតាឡើយ។ ប្រភពដដែលបន្តថានាងមានខ្សែធំមាំល្អ ទើបមានឱកាសដោយមិនឆ្លងកាត់ការប្រកួតប្រជែង។
ប្រភពថា ម៉ានីតា គឺត្រូវជាក្មួយស្រីរបស់តារាចម្រៀង សុខ ពិសីដែលគេដឹងដែរថានាងគឺជាមនុស្សមានឥទ្ធិពលក្នុងផលិតកម្មព្រោះតែកន្លងមកមានការលេចលឺដែរថានាងបានភ្ជាប់ទំនាក់ទំនងស្នេហាជាមួយថៅកែផលិតកម្មសាន់ដេ លោក ឡាយសុខចំរើន ជាច្រើនឆ្នាំមកហើយ។
គេ នៅមិនទាន់អាចស្វែងរកការបញ្ជាក់ពីតារាចម្រៀង ម៉ានីតាបាននៅឡើយទេ។ ទោះជាយ៉ាងណាប្រភពដដែលបានលើកឡើងថាដោយមានការរិះគន់ខ្លាំងពីទស្សនិកជនបទចម្រៀងរបស់កញ្ញា ម៉ានីតាលើកដំបូងនេះត្រូវបានលប់ចេញពី Facebook Page ខណៈលើYoutube ផ្លូវការរបស់ផលិតកម្មត្រូវបានបិទការComment ព្រោះតែខ្លាចការរិះគន់៕
ដោយ៖ វឌ្ឍនា