ព័ត៌មានទាន់ហេតុការណ៍៖

ការិយាល័យសិទ្ធមនុស្សនៅទីក្រុងហ្សឺណែវ សូមបដិសេធទាំងស្រុងនូវការសន្និដ្ឋានខុសឆ្គង និងនាំឱ្យមានការភាន់ច្រឡំរបស់ លោកស្រី Ravina Shamdasani អ្នកនាំពាក្យរបស់ឧត្តមស្នងការអង្គការសហប្រជាជាតិ

ចែករំលែក៖

ភ្នំពេញ៖ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា សូមក្រើនរំលឹកថា “ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស មានកាតព្វកិច្ចគោរពអធិបតេយ្យភាព និងដែនសមត្ថកិច្ចក្នុងស្រុករបស់រដ្ឋ ក្នុងការអនុវត្តអាណត្តិរបស់ខ្លួន”។

ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានានៅទីក្រុងហ្សឺណែវ
ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ក្រើនរំលឹកថា “ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស មាន កាតព្វកិច្ចគោរពអធិបតេយ្យភាព និងដែនសមត្ថកិច្ចក្នុងស្រុករបស់រដ្ឋ ក្នុងការអនុវត្តអាណត្តិរបស់ខ្លួន ។
នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ – ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា នៅទីក្រុងហ្សឺណែវ សូមបដិសេធទាំងស្រុងនូវការសន្និដ្ឋានខុសឆ្គង និងនាំឱ្យមានការភាន់ច្រឡំរបស់ លោកស្រី Ravina Shamdasani អ្នកនាំពាក្យរបស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុក សិទ្ធិមនុស្ស ពាក់ព័ន្ធនឹងការអនុវត្តច្បាប់នៅកម្ពុជា ដែលសំដៅការពារពលរដ្ឋគោរពច្បាប់ និងធានា សន្តិភាព សណ្តាប់ធ្នាប់សង្គម និងសុខភាពសាធារណៈ សម្រាប់មនុស្សគ្រប់រូប។

ការអនុវត្តសេរីភាពបញ្ចេញមតិ បង្កើតសមាគម និងប្រមូលផ្ដុំដោយសន្តិវិធីត្រូវបានគេយល់ដឹងជា ទូទៅយ៉ាងច្បាស់ថា ត្រូវភ្ជាប់មកជាមួយនូវករណីយកិច្ចការទទួលខុសត្រូវពិសេស និងដែនកំណត់ ដែលមានចែងក្នុងច្បាប់ ដូចបានគូសបញ្ជាក់នៅក្នុងមាត្រា២៩ (២) នៃសេចក្តីថ្លែងការណ៍ជាសាកល ស្តីពីសិទ្ធិមនុស្ស និងមាត្រា១៩(៣) ២១ និង២២(២) នៃកតិកាសញ្ញាអន្តរជាតិស្តីពី សិទ្ធិពលរដ្ឋនិង នយោបាយ។ ដូចគ្នានេះដែរ មាត្រា៣១ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក៏បានគូសបញ្ជាក់ យ៉ាងច្បាស់ថា ការប្រើប្រាស់សិទ្ធិនិងសេរីភាពខាងលើ គឺត្រូវតែអនុលោមទៅតាមច្បាប់ ។ ដូច្នេះ ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សមានភារៈកិច្ចលើកកម្ពស់ការយល់ដឹងជាសាធារណៈ អំពីកាតព្វកិច្ចដូចបានរៀបរាប់ខាងលើ នៅក្នុងបទអធិប្បាយរបស់ខ្លួន។

លោកស្រីអ្នកនាំពាក្យហាក់មានបំណងមិនស្វែងរកព័ត៌មានលម្អិតនិងផ្ទៀងផ្ទាត់អោយបានត្រឹមត្រូវ ព្រម ទាំងមិនជ្រើសរើសកិច្ចសន្ទនាជាមួយនឹងរដ្ឋ ក្នុងការវាយតម្លៃស្ថានភាពសិទ្ធិមនុស្ស នៅកម្ពុជា។ ការ ជ្រើសរើសវិធីសាស្រ្តបែបនេះ គឺផ្ទុយនឹងគោលការណ៍ណែនាំនៃភាពមិនលម្អៀង សត្យានុម័ត និងការ មិនជ្រើសរើសតែមួយជ្រុង នៅពេលពិចារណាអំពីស្ថានភាពសិទ្ធិមនុស្ស។
ការអះអាងដែលថា រដ្ឋាភិបាលបានផ្តោតគោលដៅសំខាន់ទៅលើសកម្មជននិងអង្គការក្រៅរដ្ឋាភិបាល ក្នុងវិស័យសិទ្ធិមនុស្ស គឺជាការអះអាងដែលមើលតែមួយជ្រុង និងពុំមានមូលដ្ឋានត្រឹមត្រូវ។ ប្រទេស កម្ពុជាពុំអនុញ្ញាតឱ្យមានការចាប់ខ្លួនតាមអំពើចិត្តនោះឡើយ។ មន្ត្រីអនុវត្តច្បាប់រូបណាដែលមានកំហុស ឆ្គង និងបំពានច្បាប់ ត្រូវតែទទួលទណ្ឌកម្ម។ មានឧទាហរណ៍ជាច្រើនអំពីការដាក់ទោសទណ្ឌលើមន្ត្រី។ សូមអាននូវខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

ដោយ៖ សុខ ខេមរា


ចែករំលែក៖