ព័ត៌មានទាន់ហេតុការណ៍៖

សមទេបើកឡានអោយព្រះសង្ឃប្រោះព្រំលើករាសីដល់ក្នុងវិហារមុខព្រះភ័ក្រ្តព្រះពុទ្ធ..?

ចែករំលែក៖

ខេត្តបាត់ដំបង៖ បន្ទាប់ពីគណនី Facebook មួយឈ្មោះថា៖ « Aplok Choy »បានបង្ហោះរូបភាពឡាន ម្ចាស់បើកឡានអោយព្រះសង្ឃប្រោះព្រំលើករាសីដល់ក្នុងវិហារមុខព្រះភ័ក្រ្តព្រះពុទ្ធ ហើយសរសេរថា៖ (ខែភ្ជុំ2020…យកស្រីស សខ្ចី(ឡានថ្មី)ទៅថ្វាយបង្គំព្រះ…សុំសិរីសួស្តី ហេង) មានអ្នករិៈគន់ជាច្រើនពីទង្វើនេះ ទៅកាន់ម្ចាស់ឡាន និងព្រះសង្ឃដែលកំពុងប្រោះព្រំនោះ ឱ្យតម្លៃឡានជាង សាសនាព្រះពុទ្ធ ដែលជាសាសនារបស់រដ្ឋ។ អ្នកខ្លះទៀតបាន ភ្លាត់មាត់ថា៖ «ប៉ៈពាល់ដល់អ្នកខេត្តបាត់ដំបង ដល់ហើយវើយអាមួយនេះ»។

សូមបញ្ជាក់ថា៖ (រូបភាពប្រភព Facebook) : ទាក់ទងនឹងរូបភាព ខែភ្ជុំ2020…យកស្រីស សខ្ចី(ឡានថ្មី)ទៅថ្វាយបង្គំព្រះ…សុំសិរីសួស្តី ហេងៗ..។ អាចនៅក្នុងវត្តមួយ នៃខេត្តបាត់ដំបង ហើយមានមជ្ឈដ្ឋានជាច្រើនសុំលើកជាសំណួរសួរថា៖ 

ទី១-តើលោកសង្ឃជាអ្នកអនុញ្ញាតឲ្យម្ចាស់ឡានបើកចូលដល់ក្នុងព្រះវិហារឬ?

ទី២-តើមកពីលោកសង្ឃខ្ជិលនិមន្តចេញពីព្រះវិហារនោះឬ យ៉ាងណា ?

ទី៣-តើមកពីម្ចាស់ឡានមានលុយ មានស័ក្តិយសធំ សូម្បីម្ចាស់វត្តក៏មិនហ៊ានជំទាស់ ?

ទី៤-មកពីម្ចាស់ឡានធ្វើអ៊ីចឹងរួចថតបង្ហោះក្នុងហ្វេសប៊ុកដើម្បីយកល្បី ក្នុងចេតនាបំផ្លាញសាសនា ខណ:មានប្រជាពលរដ្ឋកំពុងចូលរួមកាន់បិណ្ឌពេញវត្ត ?។

ពិតជាមិនសមភ្នែកញាតិទេ ទាំងម្ចាស់ឡាន និងព្រះសង្ឃអង្គហ្នឹង ល្មមស្គាល់សីលធម៍ ទំនៀមទំលាប់ដ៏ថ្លៃថ្នូរបស់ខ្មែរផង ។ 

សូមបញ្ជាក់៖ រថយន្តនោះ ម៉ាកសុីណា ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង ២B-៦១១៨ ។

ជុំវិញបញ្ហានេះគួរតែខាងមន្ទីរនិងក្រសួងធម្មការ និង សាសនា ពិនិត្យពិចារណា ណែនាំឱ្យព្រះសង្ឃគោរពធម៍វិន័យសង្ឃផង កុំធ្វើអ្វីៗហួសហេតុពេក៕

ដោយ  ៖ សុខ ខេមរា


ចែករំលែក៖