ព័ត៌មានទាន់ហេតុការណ៍៖

អុីរ៉ង់ប្តឹងអាមេរិកឡើងទៅកាន់ តុលាការអន្តរជាតិ

ចែករំលែក៖

អន្តរជាតិ៖ អុីរ៉ង់បានប្តឹងអាមេរិកឡើងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ដោយសារតែ​អាមេរិកដកខ្លួនចេញពី​សន្ធិសញ្ញា​បរមាណូ ហើយអុីរ៉ង់ចាត់ទុកថាជាការបំពានសន្ធិសញ្ញាដែលបានចុះហត្ថលេខាកាលពីឆ្នាំ​១៩៥៥​។
ជាមួយគ្នានេះដែរ អុីរ៉ង់កំពុងប្រឈមមុខជាមួយអាមេរិកនៅក្នុងតុលាការយុត្តិធម៌អន្តរជាតិ(ICJ) ក្រោយពេលប្រធានាធិបតី​ដូណាល់ ត្រាំ បានដាក់ទណ្ឌកម្មបន្ថែមទៅលើប្រទេសអុីរ៉ង់​។ ភាគីទាំងពីរនឹងជួបគ្នាផ្ទាល់នៅតុលាការអន្តរជាតិ ។
រដ្ឋាភិបាលទីក្រុងតេអេរ៉ង់ បានប្តឹងទីក្រុងវ៉ាស៊ីនតោនឡើងទៅកាន់តុលាការអន្តរជាតិ​(ICJ)តាំងពីឆ្នាំ​២០១៨ ក្រោយអាមេរិកដកកិច្ចព្រមព្រៀងបរមាណូជាមួយអុីរ៉ង់​ ហើយបន្តដាក់ទណ្ឌកម្មទៅលើប្រទេសនេះទៀត។ សកម្មភាពរបស់អាមេរិក​គឺជាការបំពានសន្ធិសញ្ញា​ដែលបានចុះហត្ថលេខាកាលពីឆ្នាំ​១៩៥៥។ អាមេរិក និងអុីរ៉ង់​ប្រឈមមុខតានតឹងក្រោយបដិវត្តន៍អ៊ិស្លាមអុីរ៉ង់ នៅឆ្នាំ​១៩៧៩ ​បានធ្វើឲ្យទំនាក់ទំនងប្រទេសទាំងពីរប្រឈមមុខតានតឹងមកទល់ពេលនេះ។
អុីរ៉ង់​ទទួលបានជ័យជម្នះនៅក្នុងសវនាការរបស់តុលាការICJ លើកដំបូងនៅខែតុលាឆ្នាំ​២០១៨។ពេលនោះ ICJចេញសាលក្រមឲ្យអាមេរិកបន្ថយការដាក់ទណ្ឌកម្មទៅលើប្រទេសអុីរ៉ង់​៕

ដោយ៖ធី រីណា


ចែករំលែក៖