នៅក្នុងខេត្ត(ជ្វា) Java ភាគខាងកើត ពលរដ្ឋដែលមិនពាក់ម៉ាស់នៅទីសាធារណៈនឹងត្រូវទទួលការផាកពិន័យឲ្យជីកផ្នូរសម្រាប់កប់សពអ្នកស្លាប់ដោយកូវីដ-១៩ ។ ការធ្វើបែបនេះ គឺដើម្បីឲ្យពលរដ្ឋមានការយល់ដឹងដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩ ។ ការមិនពាក់ម៉ាស់ គឺអាចបណ្តាលឲ្យស្លាប់បានគ្រប់ពេល ដោយការឆ្លងកូវីដ-១៩។
ដោយសារតែចំនួនអ្នកស្លាប់ដោយកូវីដ-១៩ កើនឡើងខ្ពស់នៅក្នុងប្រទេសឥណ្ឌូនេស៊ី ហើយទីតាំងកប់សពនៅតែ១១០០ទៀតប៉ុណ្ណោះ។ នៅក្នុងភូមិ Ngabetan មានមនុស្ស៨នាក់មិនពាក់ម៉ាស់ត្រូវចាប់ឱ្យជីករណ្តៅសម្រាប់កប់សពមួយកន្លែង ។
កិច្ចការជីកផ្នូរ គឺត្រូវចំណាយកម្លាំងចំណាយពេលវេលា និងថាមពលច្រើន។ ទាំងនោះហើយបានជាមន្ត្រីក្នុងតំបន់បានសម្រេចផាកពិន័យ អ្នកមិនគោរពច្បាប់ ដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩ ពិសេសគឺមិនពាក់ម៉ាស់នៅទីសាធារណៈ។ មន្ត្រីក្នុងតំបន់បានឲ្យដឹងថា ការផាកពិន័យបែបនេះគឺជាការដាស់តឿនដល់ពលរដ្ឋឲ្យប្រុងប្រយ័ត្នទាំងអស់គ្នា។
តាមគេហទំព័រ Worldometer គិតដល់វេលាម៉ោង ៦ល្ងាចថ្ងៃទី១៥ខែកញ្ញាចំនួនអ្នកឆ្លងកូវីដ-១៩ ក្នុងប្រទេសឥណ្ឌូនេស៊ីបានកើនឡើងដល់ទៅ២២៥.០៣០នាក់ និងស្លាប់៨.៩៦៥ នាក់ ។ ជាមួយគ្នានេះដែរ ក៏មានអ្នកព្យាបាលជាសះស្បើយដល់ទៅ១៦១.០៦៥នាក់ផងដែរ៕ដោយ៖ធី រីណា