ការប្រកួតប្រជែងផលិតវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ក្លាយជាបញ្ហាវិវាទ របស់ប្រទេសមហាអំណាច ប៉ុន្តែ លោកStéphane Bancel អគ្គនាយកModerna បានច្រានចោលក្តីបារម្ភថារងសម្ពាធនយោបាយពីរដ្ឋាភិបាលដើម្បី ផលិតវ៉ាក់សាំងឲ្យបានឆាប់បំផុត។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំបានបញ្ជាក់ថា អាមេរិក បានអនុម័តវ៉ាក់សាំងប្រឆាំងកូវីដ-១៩ឲ្យបានមុនពេលបោះឆ្នោត បើទោះបីមន្ត្រីសុខាភិបាលមួយចំនួនមានទស្សនៈផ្ទុយគ្នាក្តី។
នៅអាមេរិក ក្រុមហ៊ុន Moderna និង Pfizer ត្រូវបានចាត់ទុកជាក្រុមហ៊ុនឈានមុខគេ ហើយនៅចុងខែតុលានេះ ក្រុមហ៊ុននិឹងត្រួតពិនិត្យកម្រិតសុវត្ថិភាពរបស់វ៉ាក់សាំងជាលើកដំបូង មុនពេលប្រើប្រាស់។
ក្រុមហ៊ុន Moderna ទទួលបានជំនួយ១ពាន់លានដុល្លារពីរដ្ឋាភិបាលអាមេរិក ក្នុងការស្រាវជ្រាវនិងផលិតវ៉ាក់សាំងប្រឆាំងកូវីដ-១៩។ ប៉ុន្តែអគ្គនាយកក្រុមហ៊ុន Moderna បានបញ្ជាក់ថា ក្រុមហ៊ុនមិនរងសម្ពាធពីរដ្ឋាភិបាលអាមេរិកនោះឡើយ។
ជាមួយគ្នានេះដែរ អគ្គនាយក ក្រុមហ៊ុន Moderna បានបញ្ជាក់ថា «ខ្ញុំសុខចិត្តយឺតជាងគម្រោង២សប្តាហ៍ ប៉ុន្តែទទួលបានវ៉ាក់សាំងល្អបំផុត»៕ដោយ៖ធី រីណា