ព័ត៌មានទាន់ហេតុការណ៍៖

ករណីអ្នកបើកឡានឡិចសុីល570ស្លាកលេខ​ «ភ្នំពេញ​ 2AQ-1213» ជនរងគ្រោះចោទថាបានដកកាំភ្លើងភ្ជង់គំរាមគាត់ សមត្ថកិច្ចធ្វើការបាត់ដំណឹងសូន្យឈឹង

ចែករំលែក៖

ភ្នំពេញ៖ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅ ទាំងប្រព័ន្ធផ្សព្វផ្សាយ ទាំងបណ្តាញទំនាក់ទំនងសង្គម Facebook បានបង្ហោះព្រោងព្រាតពីរូបភាព សកម្មភាពបុរសម្នាក់បើកឡានម៉ាកឡិចសុីស570ស្លាកលេខ​ «ភ្នំពេញ​ 2AQ-1213» ពណ៌ខ្មៅ ដើម្បីផ្តល់ជាដំណឹងដល់សមត្ថកិច្ចស្វែងរកឃាត់ខ្លួនមកសាកសួរ បន្ទាប់ពីជនរងគ្រោះចោទថា បានដកកាំភ្លើងភ្ជង់គំរាមគាត់ ។
ស្របជាមួយនឹងដំណឹងនេះ មានអ្នកខ្លះថា មិនមែនកាំភ្លើងទេ គឺដងឆ័ត្រ ខ្លះទៀតថាអាចពិល និងដំបងឆក់ ។ ឯខ្លះទៀតក៏លើកជាគំនិតថា ទោះជាស្អីក៏ដោយ កាយវិការធ្វើនោះ គឺជាអំពើនៃសកម្មភាពគម្រាមទៅលើជនរងគ្រោះ និងសូមឱ្យសមត្ថកិច្ចស្វែងរកការពិតសម្រាប់យុត្តិធម៌សង្គម។ ដោយឡែកជនរងគ្រោះក៏បានបង្ហោះសារ បំភ្លឺសាធារណជនថា៖ បុរសនោះយកកាំភ្លើងភ្ជង់គំរាមគាត់ពិតប្រាកដមែន។
ក្រោយពីបាត់ដំណឹង ស្មើនឹងសមត្ថកិច្ចមិនអើពើបន្ត ក៏មានFacebook ខ្លះបានសរសេរថា៖ (រថយន្តពាក់ស្លាកលេខ​ «ភ្នំពេញ​ 2AQ-1213» ដែលត្រូវគេចោទថាយកកាំភ្លេីងគំរាម​គេ​ ព្រោះរឿងមិនបានធ្វេីសក់​ ត្រូវបានបង្ហាញថា​ មានម្ចាស់ជាមន្ត្រីយោធា​ ហេីយមានសែស្រឡាយមិនតូចនោះឡេីយ)។

គេបានលើកឡើងបន្តថា៖ មនុស្សជាច្រេីន លេងហ្វេសប៊ុក​ សុទ្ធតាំងខ្លួនជាអ្នកហែករកយុត្តិធម៌សង្គម​ តែពេលប៉ះសាច់​ ប៉ះសែស្រឡាយ​ ក៏ផ្អឹបដំណេីរហែករកយុត្តិធម៌នោះទៅ។

គេនាំគ្នាថាបុរសក្នុងរថយន្តនោះយកដងឆ័ត្រគំរាម​ តែស្ត្រីរងការគំរាមនៅតែអះអាងថាមិនមែនជាដងឆ័ត្រទេ​ ជាកាំភ្លេីង។

មិនដឹងថាដងឆ័ត្រទេ​ ឬកាំភ្លេីងទេ? គ្រាន់តែដឹងថាម្ចាស់កម្មសិទ្ធិករនៃរថយន្តនេះជាសែស្រឡាយមន្ត្រីយោធា​ ដូច្នេះមិនដឹងថាបុរសដែលគំរាមគេនេះ​ មានកាំភ្លេីងឬអត់នោះទេ?

តែទោះយ៉ាងណាគេនៅតែហួសចិត្តគ្រាន់តែរឿងមិនបានធ្វេីសក់តាមការណាត់​ ក៏អាចបង្កេីតជារឿងដែរ។ កេីតជាមនុស្សសុទ្ធតែជាអ្នកមានធម្មសញ្ញាណខ្ពស់​ តែហេតុអ្វីខ្វះការអភ័យបែបនេះ។

ខាងក្រោមនេះ​ ជាសារដែលស្ត្រីស្ថិតក្នុងហេតុការណ៍នេះរៀបរាប់ដំណេីររឿង នៃហេតុការណ៍កេីតនៅខេត្តមណ្ឌលគិរី​ នាថ្ងៃទី១៦​ ខែកញ្ញា​ ឆ្នាំ២០២០។
(ខ្ញុំម្ចាស់សមីខ្លួន​ សូមរៀបរាប់ហេតុការណ៍ដែលបានកេីតឡេីង​នៅថ្ងៃទី16ខែកញ្ញា​ឆ្នាំ2020​ វេលាម៉ោង1ថ្ងៃត្រង់​ ដោយពេលនោះមាននារីពីរនាក់មករក​ កក់សក់នៅហាងសាឡននាងខ្ញុំ​ ប៉ុន្តែខ្ញុំមិនបានទទួលធ្វេីអោយគាត់ទេ​ ដោយហេតុខ្ញុំរវល់ទៅក្រៅមានការ​ (ហេីយក៏បានប្រាប់គាត់ថាអត់បានធ្វេីទេ​បង ព្រោះខ្ញុំរវល់ទៅក្រៅ​ បងទៅធ្វេីនៅផ្សារទៅរឺនៅជេីងភ្នំក៏បានព្រោះគេនៅបេីកធម្មតា​)​ គាត់ក៏មិនបានតបអ្វីដែរ​ រួចគាត់ខលហៅគេបេីកឡានមកយក​ចេញទៅបាត់( ប្រភេទឡានLexusព៌ណខ្មៅស្លាកលេខភ្នំពេញ2AQ 1213 ). ប្រហែល10នាទីក្រោយមក​ ឡាននោះក៏បានត្រឡប់មកវិញឈប់បេីកកញ្ចក់ឡានគប់ដុំឥដ្ឋចូលផ្ទះខ្ញុំ(​ គប់ដោយនារីម្នាក់ដែលបានចូលមកហាងខ្ញុំមុននឹង​ )​ ហេីយស្រែកគំរាមថាអញអោយងែងងាប់ងែង​ រួចបេីកឡានចេញទៅដល់កែងការ៉ាស់សាំងក៏បត់មកវិញ​ ខ្ញុំក៏ឈរលេីសួនថតផ្លាកលេខឡានគាត់ពេលនោះគាត់ក៏បានលេីកអាវុធមកភ្ជង់នាងខ្ញុំ​(​ ដែលមានផ្ទៃពោះ8ខែ​ )​ ដូចរូបភាពខាងក្រោម​ ហេីយស្រែកគំរាមថាប្រយ័ត្នអញបាញ់ងាប់​ រួចបេីកឡានយ៉ាងលឿនចេញទៅបាត់. សូមសម្ថតកិច្ចជួយរកយុត្តិធ៌មជូនខ្ញុំជាប្រជាពលរដ្ឋស្លូតត្រង់ផង🙏🏻)
ក្នុងករណីនេះសមត្ថកិច្ច គួរបញ្ចេញស្នាដៃ ឬមានភារកិច្ច ទទួលខុសត្រូវស្វែងរកឱ្យឃើញ មិនពិបាកទេ ឡានមានស្លាកលេខតើ គឺមានអត្តសញ្ញាណច្បាប់ ក្នុងការចុះបញ្ជីយានយន្ត..???? តែមកថ្ងៃទី១៩ ខែកញ្ញា ហើយនៅតែរកមិនឃើញ…៕

ដោយ៖សុខ ខេមរា


ចែករំលែក៖