ភ្នំពេញ៖ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅ ទាំងប្រព័ន្ធផ្សព្វផ្សាយ ទាំងបណ្តាញទំនាក់ទំនងសង្គម Facebook បានបង្ហោះព្រោងព្រាតពីរូបភាព សកម្មភាពបុរសម្នាក់បើកឡានម៉ាកឡិចសុីស570ស្លាកលេខ «ភ្នំពេញ 2AQ-1213» ពណ៌ខ្មៅ ដើម្បីផ្តល់ជាដំណឹងដល់សមត្ថកិច្ចស្វែងរកឃាត់ខ្លួនមកសាកសួរ បន្ទាប់ពីជនរងគ្រោះចោទថា បានដកកាំភ្លើងភ្ជង់គំរាមគាត់ ។
ស្របជាមួយនឹងដំណឹងនេះ មានអ្នកខ្លះថា មិនមែនកាំភ្លើងទេ គឺដងឆ័ត្រ ខ្លះទៀតថាអាចពិល និងដំបងឆក់ ។ ឯខ្លះទៀតក៏លើកជាគំនិតថា ទោះជាស្អីក៏ដោយ កាយវិការធ្វើនោះ គឺជាអំពើនៃសកម្មភាពគម្រាមទៅលើជនរងគ្រោះ និងសូមឱ្យសមត្ថកិច្ចស្វែងរកការពិតសម្រាប់យុត្តិធម៌សង្គម។ ដោយឡែកជនរងគ្រោះក៏បានបង្ហោះសារ បំភ្លឺសាធារណជនថា៖ បុរសនោះយកកាំភ្លើងភ្ជង់គំរាមគាត់ពិតប្រាកដមែន។
ក្រោយពីបាត់ដំណឹង ស្មើនឹងសមត្ថកិច្ចមិនអើពើបន្ត ក៏មានFacebook ខ្លះបានសរសេរថា៖ (រថយន្តពាក់ស្លាកលេខ «ភ្នំពេញ 2AQ-1213» ដែលត្រូវគេចោទថាយកកាំភ្លេីងគំរាមគេ ព្រោះរឿងមិនបានធ្វេីសក់ ត្រូវបានបង្ហាញថា មានម្ចាស់ជាមន្ត្រីយោធា ហេីយមានសែស្រឡាយមិនតូចនោះឡេីយ)។
គេបានលើកឡើងបន្តថា៖ មនុស្សជាច្រេីន លេងហ្វេសប៊ុក សុទ្ធតាំងខ្លួនជាអ្នកហែករកយុត្តិធម៌សង្គម តែពេលប៉ះសាច់ ប៉ះសែស្រឡាយ ក៏ផ្អឹបដំណេីរហែករកយុត្តិធម៌នោះទៅ។
គេនាំគ្នាថាបុរសក្នុងរថយន្តនោះយកដងឆ័ត្រគំរាម តែស្ត្រីរងការគំរាមនៅតែអះអាងថាមិនមែនជាដងឆ័ត្រទេ ជាកាំភ្លេីង។
មិនដឹងថាដងឆ័ត្រទេ ឬកាំភ្លេីងទេ? គ្រាន់តែដឹងថាម្ចាស់កម្មសិទ្ធិករនៃរថយន្តនេះជាសែស្រឡាយមន្ត្រីយោធា ដូច្នេះមិនដឹងថាបុរសដែលគំរាមគេនេះ មានកាំភ្លេីងឬអត់នោះទេ?
តែទោះយ៉ាងណាគេនៅតែហួសចិត្តគ្រាន់តែរឿងមិនបានធ្វេីសក់តាមការណាត់ ក៏អាចបង្កេីតជារឿងដែរ។ កេីតជាមនុស្សសុទ្ធតែជាអ្នកមានធម្មសញ្ញាណខ្ពស់ តែហេតុអ្វីខ្វះការអភ័យបែបនេះ។
ខាងក្រោមនេះ ជាសារដែលស្ត្រីស្ថិតក្នុងហេតុការណ៍នេះរៀបរាប់ដំណេីររឿង នៃហេតុការណ៍កេីតនៅខេត្តមណ្ឌលគិរី នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០។
(ខ្ញុំម្ចាស់សមីខ្លួន សូមរៀបរាប់ហេតុការណ៍ដែលបានកេីតឡេីងនៅថ្ងៃទី16ខែកញ្ញាឆ្នាំ2020 វេលាម៉ោង1ថ្ងៃត្រង់ ដោយពេលនោះមាននារីពីរនាក់មករក កក់សក់នៅហាងសាឡននាងខ្ញុំ ប៉ុន្តែខ្ញុំមិនបានទទួលធ្វេីអោយគាត់ទេ ដោយហេតុខ្ញុំរវល់ទៅក្រៅមានការ (ហេីយក៏បានប្រាប់គាត់ថាអត់បានធ្វេីទេបង ព្រោះខ្ញុំរវល់ទៅក្រៅ បងទៅធ្វេីនៅផ្សារទៅរឺនៅជេីងភ្នំក៏បានព្រោះគេនៅបេីកធម្មតា) គាត់ក៏មិនបានតបអ្វីដែរ រួចគាត់ខលហៅគេបេីកឡានមកយកចេញទៅបាត់( ប្រភេទឡានLexusព៌ណខ្មៅស្លាកលេខភ្នំពេញ2AQ 1213 ). ប្រហែល10នាទីក្រោយមក ឡាននោះក៏បានត្រឡប់មកវិញឈប់បេីកកញ្ចក់ឡានគប់ដុំឥដ្ឋចូលផ្ទះខ្ញុំ( គប់ដោយនារីម្នាក់ដែលបានចូលមកហាងខ្ញុំមុននឹង ) ហេីយស្រែកគំរាមថាអញអោយងែងងាប់ងែង រួចបេីកឡានចេញទៅដល់កែងការ៉ាស់សាំងក៏បត់មកវិញ ខ្ញុំក៏ឈរលេីសួនថតផ្លាកលេខឡានគាត់ពេលនោះគាត់ក៏បានលេីកអាវុធមកភ្ជង់នាងខ្ញុំ( ដែលមានផ្ទៃពោះ8ខែ ) ដូចរូបភាពខាងក្រោម ហេីយស្រែកគំរាមថាប្រយ័ត្នអញបាញ់ងាប់ រួចបេីកឡានយ៉ាងលឿនចេញទៅបាត់. សូមសម្ថតកិច្ចជួយរកយុត្តិធ៌មជូនខ្ញុំជាប្រជាពលរដ្ឋស្លូតត្រង់ផង🙏🏻)
ក្នុងករណីនេះសមត្ថកិច្ច គួរបញ្ចេញស្នាដៃ ឬមានភារកិច្ច ទទួលខុសត្រូវស្វែងរកឱ្យឃើញ មិនពិបាកទេ ឡានមានស្លាកលេខតើ គឺមានអត្តសញ្ញាណច្បាប់ ក្នុងការចុះបញ្ជីយានយន្ត..???? តែមកថ្ងៃទី១៩ ខែកញ្ញា ហើយនៅតែរកមិនឃើញ…៕
ដោយ៖សុខ ខេមរា