ខេត្តព្រះសីហនុ ៖ ភ្ញៀវ ដែលជាប់តាមកោះរ៉ុង និង កោះសង្សារចំនួន ១០៩២នាក់ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ កម្លាំង នគរបាលខេត្តព្រះសីហនុ បានសហការជាមួយក្រុមហ៊ុន ទូកឯកជន ចេញទៅយកមកដីគោក។
ការជាប់នៅទីនោះ ត្រូវបាន លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានអោយដឹងថា ដោយសារបញ្ហាអាកាសធាតុ ប្រទេសកម្ពុជាយើងរងឥទ្ធិពលព្យុះឈ្មោះថានូល ។
លោកឧត្តមសេនីយ៍ទោ បានប្តថា ៖ដោយសារមានភ្លៀងនិងខ្យល់ខ្លាំងទើបមិនអាចអោយភ្ញៀវជាតិ និងអន្តរជាតិឡើងមកដីគោកបាន។
លោកស្នងការ បន្ថែមថា ដោយមានការណែនាំពីលោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានទាក់ទងទៅក្រសួងធនធានទឹក និងឧត្តុនិយមថា អាកាសធាតុល្អប្រសើរ ចន្លោះពីម៉ោង១០ ដល់ម៉ោង១រសៀល។ ហេតុដូច្នេះ ទើបកម្លាំងនគរបាលទេសចរណ៍ និងនគរបាលជើងទឹក សហការជាមួយក្រុមហ៊ុនទូកឯកជន ទៅយកភ្ញៀវទាំងអស់ មកដីគោកវិញ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះីហនុ បញ្ជាក់ថា កម្លាំង នគរបាលយេីង បានជិះទូកអមទូកដឹកភ្ញៀវ ទូកដឹកភ្ញៀវមិនអោយលេីសចំណុះ មាន អាវពោងត្រឹមត្រូវ និងមានការយកចិត្តទុកដាក់ពីលោក ដើម្បីសុវត្ថិភាពដល់ភ្ញៀវទេសចរណ៍ ។
សូមបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយម សូមឱ្យបងប្អូនប្រុងប្រយ័ត្នចំពោះជំនន់ទឹកភ្លៀង និងរលកសមុទ្រ ចាប់ពីថ្ងៃទី១៦-២២ ខែកញ្ញា ភ្លៀងនឹងបន្តធ្លាក់ពីមធ្យមទៅច្រើន។ ក្នុងនោះសូមបងប្អូនមេត្តាមានការ ប្រុងប្រយ័ត្នចំពោះជំនន់ទឹកភ្លៀង និងរលកសមុទ្រ ចាប់ពីថ្ងៃទី១៦-២២ ខែកញ្ញា ភ្លៀងនឹងបន្តធ្លាក់ពីមធ្យមទៅច្រើន។ នេះបើយោងតាមសេចក្តីជូនដំណឹងក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ ស្ដីពី ស្ថានភាពធាតុអាកាសធាតុ។
ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងបានបញ្ជាក់ថា ៖ តាមរយៈតាមដាននៃការវិវត្ត និងប្រែប្រួលជាបន្តបន្ទាប់នៃស្ថានភាពអាកាសធាតុ សង្កេតឃើញថា ខ្យល់មូសុងនិរតីបង្កើនល្បឿន បក់មកលើកម្ពុជា ។ សម្ពាធទាបសកម្មនៅលើសមុទ្រប៉ាស៊ីហ្វិក និងវិវត្តខ្លួនជាបន្ត បន្ទាប់ទៅជាវិសម្ពាធទាបរួចនឹងទៅជាកូនព្យុះ ពេលដែលឆ្លងកាត់ប្រទេស ហ្វីលីពីន។ ព្យុះនេះ នៅថ្ងៃទី១៦ ខែកញ្ញា នឹងបន្តដំណើរចូលទៅក្នុងឈូងសមុទ្រតុងកឹង រួចចូលប្រទេសវៀតណាមភាគកណ្ដាល កៀកព្រំ ប្រទល់ភាគខាងជើង។ ស្ថានភាពបែបនេះធ្វើឱ្យ៖
១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល ៖
-សីតុណ្ហភាពអប្បបរមា មានពី២៤-២៦°C
-សីតុណ្ហភាពអតិបរមា មានពី៣០-៣៣°C
នៅថ្ងៃទី១៦-១៨ ខែកញ្ញា នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ នៅក្នុងកម្រិតបរិមាណពីតិចទៅបង្គួរ ។ បន្ទាប់ពីនោះ ភ្លៀងនឹងបង្កើនការធ្លាក់រាយប៉ាយ ក្នុងកម្រិតបរិមាណពីបង្គួរទៅច្រើន។
២-បណ្ដាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖
-សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦°C
-សីតុណ្ហភាពអតិបរមា មានពី ២៨-៣០°C
នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីមធ្យមទៅបង្គរ ។
៣-បណ្ដាខេត្តនៅតំបន់មាត់សមុទ្រ៖
-សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°C
-សីតុណ្ហភាពអតិបរមា មានពី ២៨-៣០°C
នឹងអាចមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន។
ក្រសួងធនធានទឹក ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតធម្មជាតិ ដែលអាចកើតមានជាអាទិ៍៖
-តំបន់ជាប់ផ្លូវទឹក និងជាប់ជួរភ្នំ មូលហេតុបង្កឡើងដោយជំនន់ទឹកភ្លៀង។
-អ្នកដំណើរ និងអ្នកនេសាទសមុទ្រ មូលហេតុភ្លៀងខ្យល់ និងរលកសមុទ្រដែលអាចមានកម្ពស់ខ្ពស់ ពិសេសចាប់ពីថ្ងៃទី ១៨-២១ ខែកញ្ញា។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន និងមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូត ដែលអាចកើតមានជាអាទ៍ ៖
-តំបន់ជាប់ផ្លូវទឹក ជាប់ជួរភ្នំ មូលហេតុបង្កឡើងដោយជំនន់ទឹកភ្លៀង
-អ្នកដំណើរ និងអ្នកនេសាទសមុទ្រ មូលហេតុភ្លៀងខ្យល់ រលកសមុទ្រ ដែលអាចមានកម្ពស់ ពិសេសចាប់ពីថ្ងៃទី១៨ ដល់ ២១ ខែកញ្ញា ឆ្នាំ២០២០៕
ដោយ៖ សុខ ខេមរា