ព័ត៌មានទាន់ហេតុការណ៍៖

ជំនន់ទឹកភ្លៀងបានបង្ករឲ្យទឹកកំពុងជន់លិច ផ្ទះប្រជាពលរដ្ឋនៅខេត្តប៉ៃលិនចំនួន ៣៧ខ្នងផ្ទះ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន

ចែករំលែក៖

ខេត្តប៉ៃលិន៖ បើតាមក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ នេះបានបញ្ជាក់ឱ្យដឹងថា៖ ជំនន់ទឹកភ្លៀងនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ ព្រឹក ដោយសារទឹកកំពុងតែហូរស្រុងចុះទៅខាងក្រោម នៃតំបន់ផ្ទៃរងទឹកភ្លៀងរបស់អូរដូនតា កក្តានេះបានបង្ករឲ្យទឹកកំពុងជន់លិច ផ្ទះប្រជាពលរដ្ឋចំនួន ៣៧ខ្នងផ្ទះ ខ្នងប្រឡាយប្រវែងជាង ២០០ម៉ែត្រ ផ្លូវលំប្រវែងជាង ៥០០ម៉ែត្រ ស្ថិតក្នុងភូមិព្រៃសន្ទះ និងភូមិផ្ទះស្បូវ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ក្នុងករណីនេះដែរ អាជ្ញាធរខេត្តប៉ៃលិន ក៏បានអំពាវឱ្យបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្ន បន្ទាប់ពីទឹកស្ទឹងប៉ៃលិនហក់ឡើងខ្ពស់៕

ដោយ៖សិលា


ចែករំលែក៖