ព័ត៌មានទាន់ហេតុការណ៍៖

មានជំងឺរ៉ាំរ៉ៃព្យាបាលមិនធូរស្បើយនិងមិនចង់ឱ្យលំបាកដល់កូនៗដាច់ចិត្តចងកសម្លាប់ខ្លួនក្នុងបន្ទប់ទឹកទាំងព្រឹក

ចែករំលែក៖

ខេត្តស្វាយរៀង៖មានការភ្ញាក់ផ្អើលទាំងព្រឹកដល់អ្នកភូមិនិងក្រុមគ្រួសារព្រមទាំងរាយការណ៍ទៅសមត្ថកិច្ចភ្លាមៗឱ្យចុះមកពិនិត្យសព ខណៈដែលប្រទះឃើញស្ត្រីចំណាស់ម្នាក់ចងកនឹងដំបូលបន្ទប់ទឹកដែលនៅខាងកើតផ្ទះចម្ងាយ៥ម៉ែត្រកាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី២១ខែកញ្ញាឆ្នាំ២០២០ស្ថិតក្នុងភូមិបិទទឹង ឃុំសម្បត្តិមានជ័យ ស្រុករមាសហែកខេត្តស្វាយរៀង ដែលកូនៗសង្ស័យថាម្តាយដាច់ចិត្តធ្វើអត្តឃាតនេះព្រោះតែតូចចិត្តមានជំងឺរ៉ាំរ៉ៃព្យាបាលមិនធូរស្រាល។

បើតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា ស្ត្រីខាងលើមានឈ្មោះភឹម ពុំ អាយុ៤១ឆ្នាំ មុខរបរកសិករ រស់នៅភូមិបិទទឹង ឃុំសម្បត្តិមានជ័យ ស្រុករមាសហែក។

ប្រភពបន្តថា ក្រោយពីទទួលសេចក្ដីរាយការណ៍ពីអាជ្ញាធរភូមិភ្លាមសមត្ថកិច្ចបានចុះទៅដល់ក្នុងភូមិ ហើយបើតាមការពិនិត្យសាកសពរបស់សមត្ថកិច្ចនគរបាលជំនាញស្រុកនិង គ្រូពេទ្យបង្អែកស្រុកគឺជនរងគ្រោះបានយកខ្សែនីឡុងពណ៌សចងកជាប់នឹងផ្លានដំបូលបន្ទប់ទឹកដែលនៅខាងកើតផ្ទះចម្ងាយ៥ម៉ែត្រប្រាកដមែន មិនមានស្លាកស្នាមអ្វីសម្គាល់ថាជារឿងឃាតកម្មនោះទេ។

តាមក្រុមគ្រួសារបានប្រាប់សមត្ថកិច្ចថាម្ដាយរបស់គាត់គឺមានជំងឺប្រចាំកាយយូរឆ្នាំរហូតដល់រ៉ាំរ៉ៃ ខណៈទៅព្យាបាលនៅមន្ទីរពេទ្យនិងផឹកថ្នាំសង្កូវជាប្រចាំដែរប៉ុន្តែមិនធូរស្រាលសោះ។ស្រាប់តែនៅព្រឹកកើតហេតុគាត់បានប្រទះឃើញម្ដាយចងកក្នុងបន្ទប់ទឹកស្លាប់បាត់ទៅហើយទើបបង្កការភ្ញាក់ផ្អើលតែម្ដង។

សពត្រូវបានសមត្ថកិច្ចប្រគល់ឱ្យទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕ យឹម៖ សុថាន

 


ចែករំលែក៖