ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តមួយគ្រឿងបុកដែកក្បាលស្ពាន ធ្លុះពីមុខដល់ក្រោយធ្វើឲ្យ ពលករខ្មែរ ២ នាក់រងរបួសធ្ងន់

ចែករំលែក៖

ប្រទេសថៃ ៖ យោងតាមការផ្សាយរបស់សារព័ត៌មានថៃបានបញ្ជាក់ថានៅកាលពីវេលាម៉ោង៧ និង៤០នាទី យប់ ថ្ងៃទី២០ ខែកញ្ញាឆ្នាំ២០២០តាមបណ្តោយផ្លូវលេខ៣០៤  (កាប៊ីនបុរីទៅណៈខនរ៉ាតសីមា)ត្រង់ចំណុចក្បាលស្ពានសានចៅផសឿស្ថិតក្នុងភូមិ៦ឃុំមឿងកៅស្រុកកាប៊ីនបុរីខេត្តប្រាជីនបុរីប្រទេសថៃ គេសង្គេតឃើញមានរថយន្តមួយគ្រឿងម៉ាកអុីស៊ុយៗពាក់ស្លាកលេខអាងថង ៩៥២៧ខណៈដែលពលករខ្មែរទាំង២នាក់នោះបានបើកបររថយន្តទាំងយប់បុកទៅលើរនាំងដែកក្បាលស្ពានបណ្ដាលឲ្យដែកបុកទម្លុះចូលទៅក្នុងរថយន្តពីមុខទៅដល់ក្រោយបានបង្កអោយពលករខ្មែរចំនួន២នាក់ដែលនៅក្នុងរថយន្តរងរបួសយ៉ាងធ្ងន់ធ្ងរ។បន្ទាប់ពីមានការអន្តរាគមន៍ ពីសំណាក់ប្រជាពលរដ្ឋក៏ដូចជាកម្លាំងតម្រួត ជនរងគ្រោះទាំង២នាក់ត្រូវបាននាំចេញពីរថយន្តបញ្ជូនទៅកាន់មន្ទីរពេទ្យ កាប៊ីនបុរី ដើម្បីសង្គ្រោះដោយឡែកអ្នកបើកបរមានឈ្មោះដែន ខាន ភេទប្រុសអាយុ៣១ឆ្នាំ និងអ្នករួមដំណើរមានឈ្មោះយិន ឈៀវ ភេទប្រុសអាយុ ២៩ឆ្នាំពួកគេគឺជាពលករខ្មែរដែលចូលទៅបម្រើការងារនៅក្នុងប្រទេសថៃ។ក្រោយពេលត្រួតពិនិត្យពីសំណាក់តម្រួត ទៅលើឯកសាររថយន្ត គឺបានអោយដឹងថា ម្ចាស់រថយន្តមានឈ្មោះផាត់ផុន ខាវខៀវជាជនជាតិថៃ ដូច្នេះហើយទើបតម្រួតបានអះអាងថានឹងធ្វើការកោះហៅអោយម្ចាស់រថយន្តចូលខ្លួនមកបំភ្លឺ ហើយក៏ត្រូវរង់ចាំអោយពលករខ្មែរទាំង ២ នាក់នេះបានធូរស្បើយដើម្បីអោយចូលខ្លួនមកសាកសួរជុំវិញបញ្ហាខាងលើនេះដែរ៕ ដោយ៖វណ្ណា


ចែករំលែក៖