ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលសង្កាត់ភ្នំពេញថ្មី សូមគោរពជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋត្រូវតែមកពិនិត្យឈ្មោះ និងចុះបោះឆ្នោតឆ្នាំ២០២០

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលសង្កាត់ភ្នំពេញបានចេញសេចក្តីជូនដំដឹងដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឲ្យមកពិនិត្យឈ្មោះ
នៅសាលាសង្កាត់ភ្នំពេញថ្មី មានទីតាំងស្ថិតនៅផ្ទះលេខ ០៦ ផ្លូវលេខ ១០១៩ ភូមិពោងពាយ
សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ចាប់ពីថ្ងៃ
ទី០១ ខែ តុលា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី ១៩ ខែតុលា
ឆ្នាំ២០២០។
គឺប្រជាពលរដ្ឋដូចខាងក្រោមៈ
១-ប្រជាពលរដ្ឋដែលមានអាយុគ្រប់អាយុ ១៨ ឆ្នាំគិតត្រឹមថ្ងៃទី ០១ ខែ មករា ឆ្នាំ២០០៣។
២-ប្រជាពលរដ្ឋដែលចុះឈ្មោះរួចហើយ ប៉ុន្តែប្រើអត្តសញ្ញាណប័ណ្ណស៊េរីចាស់ប្រភេទទី១ ប្រភេទទី២ និងឯកសារបញ្ជាក់អត្តសញ្ញាណគឺត្រូវមកចុះឈ្មោះថ្មី ជាចាំបាច់ ដោយភ្ជាប់មកជាមួយអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ប្រភេទទី៣(ស៊េរីថ្មី)។
៣-ប្រជាពលរដ្ឋដែលពុំទាន់បានចុះឈ្មោះ និងមានបំណង ចុះឈ្មោះក្នុងមូលដ្ឋានសង្កាត់ភ្នំពេញថ្មី។
៤-ប្រជាពលរដ្ឋដែលពិនិត្យឃើញថាឈ្មោះរបស់ខ្លួនក្នុង បញ្ជីឈ្មោះបោះឆ្នោត ឃើញមានខុស ឈ្មោះ ភេទ ថ្ងៃខែឆ្នាំកំណើត ឬលេខអត្តសញ្ញាណប័ណ្ណ ឬផ្សេងៗ សូមមកធ្វើការកែតម្រូវភ្លាម។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋក្នុង
មូលដ្ឋានសង្កាត់ភ្នំពេញថ្មី មេត្តាជ្រាបជាព័ត៌មាន៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖