ព័ត៌មានទាន់ហេតុការណ៍៖

ពិតជាសង្វេគណាស់! ពុលចំណី៤នាក់ឪពុក និងកូនស្រី បណ្ដាលឲ្យស្លាប់កុមារីម្នាក់

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ នាព្រឹកថ្ងៃអង្គារ ៥កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ នេះ កម្លាំងសហការជំនាញកោសល្យវិច័យចុះស្រាវជ្រាវ និងពិនិត្យ ករណីពុលចំណីអាហារបណ្ដាលឲ្យស្លាប់១នាក់ ចំនួន៣នាក់ទៀតកំពុងស្ថិតក្នុងសង្រ្គោះបន្ទាន់ ។

ករណីសមត្ថកិច្ចសហការចុះពិនិត្យសពពុលចំណីអាហារខាងលើ ធ្វើឡើងស្ថិតនៅភូមិប្រហាល ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ បន្ទាប់ទទួលបានព័ត៌មានពីលោកមេភូមិថា មានកុមារីឈ្មោះ វ៉ាន់ ស្រីយ៉ា អាយុ ៣ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅក្នុងបន្ទុកគ្រួសារឪពុក បានពុកចំណីអាហារបណ្ដាលឲ្យស្លាប់ នៅគ្រាបញ្ជូនទៅសង្រ្គោះនៅមណ្ឌលសុខភាពរហាលទិល ។

ប្រភព័ត៌មានពីមន្រ្តីចុះការងារខាងលើបានឲ្យដឹងថា លទ្ធផល ៖ ការពិនិត្យ និងស្រាវជ្រាវជុំវិញហេតុឃើញថា ឪពុកឈ្មោះ វ៉ាត វ៉ាន់ អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ និងកូនស្រីចំនួន៣នាក់ ទី-១ ឈ្មោះ វ៉ាន់ ស្រីណា អាយុ ១២ឆ្នាំ ទី-២ ឈ្មោះ វ៉ាន់ ស្រីណយ អាយុ ៥ឆ្នាំ និងទី-៣ ឈ្មោះ វ៉ាន់ ស្រីយ៉ា(ស្លាប់)ដូចរៀបរាប់ខាងលើ បាននាំគ្នាហូបដំឡូងមីស្ងោរ និងសណ្ដែកបាយ កាលពីល្ងាចថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ កន្លងមកនេះ លុះដល់វេលាម៉ោងប្រមាណ២២យប់ថ្ងៃដដែល មានអាការៈចុកពោះ.ក្អួតចង្អោរឪពុកបញ្ជូនទៅមណ្ឌលសុខភាពខាងលើ ប៉ុន្តែជាអកុសល់កុមារីបានស្លាប់ ចំណែកឪពុក និងកូនស្រីចំនួន២នាក់ទៀតបញ្ជូនទៅសង្រ្គោះបន្ត នៅមន្ទីរពេទ្យបង្អែកស្រុកបាកាន ។

ប្រភពព័ត៌មានដដែលបញ្ជាក់បន្ថែមទៀតថា កុមារីរងគ្រោះអាចស្លាប់ដោយសារពុលចំណីអាហារ ដំឡូងមីស្ងោរ និងសណ្ដែកបាយពិតប្រាកដ ៕ ដោយ៖ បុឹម ពិន


ចែករំលែក៖