ព័ត៌មានទាន់ហេតុការណ៍៖

លោកសាយ សំអាល់រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក Pablo Chiho Kang ពិភាក្សាលើការអប់រំផ្នែកវិទ្យាសាស្រ្តក្នុងវិស័យបរិស្ថាន

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃអង្គារ ៥កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២០ លោកសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអនុញ្ញាតទទួលជួបពិភាក្សាការងារជាមួយ លោក Pablo Chiho Kang ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំកម្ពុជា នាទីស្តីការក្រសួងបរិស្ថាន។ 

លោកPablo Chiho Kang បានលើកឡើងពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-អូស្រ្តាលី តាមរយៈសកម្មភាពការងារដែលមានស្រាប់ ជាពិសេសការអភិវឌ្ឍធនធានមនុស្សដើម្បីរួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជា។ ជាមួយគ្នានេះ លោកឯកអគ្គរដ្ឋទូតអូស្រ្តាលី បានថ្លែងសាទរនូវលទ្ធផលការងារដែលកម្ពុជាខិតខំសម្រេចបានក្នុងវិស័យបរិស្ថាន នាពេលកន្លងមក។

ក្នុងឱកាសនោះ លោកសាយ សំអាល់ បានលើកឡើងពីកិច្ចសហប្រតិបត្តិការលើផ្នែកអប់រំវិទ្យាសាស្រ្តលើវិស័យបរិស្ថាន។ ក្នុងនោះ លោករដ្ឋមន្រ្តីមានប្រសាសន៍លើកឡើងចំនុចសំខាន់ៗដូចជា៖

១- កិច្ចសហប្រតិបត្តិការបង្កើនចំណេះដឹងផ្នែកវិទ្យាសាស្រ្តទាក់ទងនឹងវិស័យបរិស្ថាន ។

២- កិច្ចសហប្រតិបត្តិការលើការសិក្សាស្រាវជ្រាវស្ថានភាពប្រព័ន្ធអេកូឡូស៊ីកម្ពុជា ដើម្បីរៀបចំជាគោលនយោបាយ និងផែនការយុទ្ធសាស្រ្តគ្រប់គ្រងបរិស្ថានឱ្យមានប្រសិទ្ធភាព ។

៣- ទស្សនកិច្ចសិក្សារផ្លាស់ប្តូរបច្ចេកទេស ជំនាញ ការស្រាវជ្រាវលើផ្នែកវិទ្យាសាស្រ្ត របស់និស្សិតកម្ពុជា និងអូស្រ្តាលី ៕

ដោយ ៖ស សម


ចែករំលែក៖