ព័ត៌មានទាន់ហេតុការណ៍៖

Novak Djokovic លើកពាន Italian Open ក្រោយយកឈ្នះ Diego Schwartzman វគ្គផ្តាច់ព្រ័ត្រ

ចែករំលែក៖

កីឡាករវាយតឺន្នីសលេខ១ក្នុងពិភពលោក Novak Djokovic បានឈ្នះជើងឯកកម្រិត Masters ជាលើកទី៣៦ ក្រោយពីផ្តួលកីឡាករ Diego Schwartzman ក្នុងកម្មវិធីវាយតឺន្នីស Italian Open

កីឡាករសញ្ជាតិស៊ែប៊ីរូបនេះបានលេងក្នុងការប្រកួតលើកដំបូងរបស់ខ្លួនចាប់តាំងពីត្រូវបានដកចេញពីការប្រកួតកម្មវិធី US Open ក្នុងខែនេះ បានឈ្នះ ៧-៥ និង ៦-៣ ក្នុងវគ្គផ្តាច់ព្រ័ត្រដើម្បីធានាថារូបគេនឹងឈានទៅប្រកួត French Open នៅសប្តាហ៍ក្រោយ។

Djokovic មានអាយុ៣៣ឆ្នាំបានឈានដល់កំរិតស្មើជាមួយនឹងកីឡាករRafael Nadal កាលពីខែមុននៅក្នុងបញ្ជីឈ្មោះអ្នកឈ្នះពានរង្វាន់ Masters ជាមួយនឹងពានរង្វាន់ Western & Southern Open របស់គាត់។

ក្រោយឈ្នះពានរង្វាន់នៅអុីតាលីកីឡាករ Djokovic បាននិយាយថា “ខ្ញុំពិតជារីករាយណាស់ វាជាសប្តាហ៍ដ៏អស្ចារ្យ និងជាសប្តាហ៍ដ៏លំបាកមួយ។ ខ្ញុំមិនគិតថាខ្ញុំបានលេងកីឡាវាយតឺន្នីសដ៏ល្អបំផុតរបស់ខ្ញុំនៅសប្តាហ៍នេះទេ ប៉ុន្តែខ្ញុំគិតថាខ្ញុំបានរកឃើញកីឡាវាយតឺន្នីសដ៏ល្អបំផុតរបស់ខ្ញុំនៅក្នុងពេលវេលាដ៏សំខាន់មួយនេះ ខ្ញុំពិតជាមានមោទនភាពណាស់

ក្នុងក្រសែភ្នែកអ្នកទស្សនាប្រហែល,០០០នាក់ដែលអនុញ្ញាតឲ្យចូលមើលការប្រកួត Djokovic បានចាប់ផ្តើមមិនល្អនៅពេលជួបជាមួយកីឡាករអាហ្សង់ទីន Schwartzman ដែលរកឃើញថា បានសម្រាក២ដង ខណៈភ្លៀងធ្លាក់ផងនៅទីក្រុងរ៉ូម។ ប៉ុន្តែនៅពេលអាកាសធាតុមានភាពល្អប្រសើរ ការប្រកួតរបស់ Djokovic ធ្វើបានល្អដោយរកបានពិន្ទុ ៥-៤ ទៅលើ Schwartzman ដែលស្ថិតនៅលេខ១៥ពិភពលោក។

សូមបញ្ជាក់ថា ពានរង្វាន់ Italian Open គឺជាពានទី៨១របស់ Djokovicនិងជាឆ្នាំទី៤នៃការឈានទៅកម្មវិធីRoland Garros បន្ទាប់ពីការបរាជ័យដ៏អាម៉ាស់របស់គាត់ក្នុងកម្មវិធី US Open ការប្រកួត French Open នឹងចាប់ផ្តើមនៅថ្ងៃអាទិត្យ ដោយកីឡាករ Nadal កំពុងតែស្វែងរកការឈ្នះពានឯកត្តជនផ្នែកបុរសលើកទី១៣នៅទីក្រុងប៉ារីសដោយ៖ភារៈ


ចែករំលែក៖