ព័ត៌មានទាន់ហេតុការណ៍៖

ប៉ារ៉ាហ្គាយ, ប៉េរូនឹងជួបគ្នាក្នុងថ្ងៃបើកឆាកវគ្គជម្រុះបាល់ទាត់ពិភពលោកតំបន់អាមេរិកខាងត្បូង

ចែករំលែក៖

អង្គភាពគ្រប់គ្រងបាល់ទាត់ក្នុងតំបន់អាមេរិកខាងត្បូង (CONMEBOL) បានអះអាងថា ក្រុមជម្រើសជាតិប៉ារ៉ាហ្គាយនឹងធ្វើជាម្ចាស់ផ្ទះស្វាគមន៍ក្រុមជម្រើសជាតិប៉េរូក្នុងការបើកការប្រកួតជម្រុះ World Cup ២០២២ នៅតំបន់អាមេរិកខាងត្បូងនៅខែក្រោយ។

អង្គភាពនេះបានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័រផ្លូវការរបស់ខ្លួនថា ការប្រកួតនេះនឹងត្រូវធ្វើឡើងនៅកីឡដ្ឋាន Defensores del Chaco ក្នុងទីក្រុង Asuncion នៅថ្ងៃទី៨ ខែតុលាដោយចាប់ផ្តើមនៅម៉ោង៧និង៣០ នាទីយប់ម៉ោងក្នុងស្រុក។

ចំណែកក្រុមជម្រើសជាតិអ៊ុយរ៉ាហ្គាយនឹងជួបក្រុមជម្រើសជាតិឈីលីនៅ Montevid ខណៈជម្រើសជាតិអាហ្សង់ទីនត្រូវជួបក្រុមជ​ម្រើសជាតិអេក្វាឌ័រនៅ Buenos Aires ក្នុងការប្រកួតបើកឆាកផ្សេងទៀត។ការប្រកួតជុំទី១នឹងត្រូវបញ្ចប់នៅថ្ងៃទី៨ ខែតុលានៅពេលក្រុមកូឡុំប៊ីប៉ះជាមួយវេណេហ្ស៊ុយអេឡានៅ Barranquilla និងប្រេស៊ីលជួបបូលីវីនៅSao Paulo

សូមបញ្ជាក់ថា ការប្រកួតជម្រុះ World Cup នៅតំបន់អាមេរិកខាងត្បូងត្រូវបានគេគ្រោងនឹងចាប់ផ្តើមនៅចុងខែមីនា ប៉ុន្តែត្រូវបានផ្អាកដោយសារតែការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្រុមខ្លាំងទាំងនៅចុងបញ្ចប់នៃការប្រកួតជម្រុះនឹងកក់កៅអីដោយស្វ័យប្រវត្តិនៅក្នុងការប្រកួតបាល់ទាត់។ ក្រុមឈរនៅចំណាត់ថ្នាក់លេខ ៥នឹងឈានទៅប្រកួតក្នុងវគ្គជម្រុះអន្តរទ្វីបដែលមានជើង។ ការប្រកួតបាល់ទាត់ពិភពលោកនឹងត្រូវលេងនៅប្រទេសកាតាចាប់ពីថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី១៨ ខែធ្នូឆ្នាំ២០២២ ដោយ៖ភារៈ


ចែករំលែក៖