ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួជនសង្ស័យប្រុសស្រី៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវបានឃាត់ខ្លួនជនសង្ស័យ៤នាក់ ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន  នៅថ្ងៃទី២៦ខែកញ្ញា ឆ្នាំ២០២០នៅម៉ោង១០យប់ នៅចំណុចក្រុមទី៦ ភូមិ៣ ក្បែរមន្ទីរពេទ្យគីឡូម៉ែត្រលេខ៩ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីបានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់មាន៖

ទី១.ឈ្មោះ ឯល សារី ភេទប្រុសអាយុ២៨ឆ្នាំជនជាតិខ្មែរ អ៊ិស្លាម មានទីលំនៅក្រុមទី៦ ភូមិ៣ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវរាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ។

២.ឈ្មោះ ឃួន ធារិទ្ធ ភេទ ស្រីអាយុ៣២ឆ្នាំជនជាតិខ្មែរ មានទីលំនៅក្រុមទី៦ ភូមិ៣ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវរាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ។

៣.ឈ្មោះ សាយ រតនា ភេទប្រុសអាយុ២៨ ឆ្នាំជនជាតិខ្មែរមានទីលំនៅ ភូមិអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល មុខរបរកម្មករ។

៤.ឈ្មោះ ឯល សូលីហ្សាស់  ភេទ ស្រីអាយុ២៨ ឆ្នាំជនជាតិខ្មែរអ៊ិស្លាមមានទីលំនៅ ផ្ទះលេខ៨២ ក្រុមទី២ ភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវរាជធានីភ្នំពេញ មុខរបរនៅផ្ទះ។

លោកអធិការបន្តថាសម្ភារដកហូតរួមមានក្រាមពណ៌សថ្លាចំនួន០៤កញ្ចប់។

បច្ចុប្បន្ន ជនសង្ស័យទាំង៤នាក់កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕

 

ដោយ៖ជី ណា


ចែករំលែក៖