ព័ត៌មានទាន់ហេតុការណ៍៖

Pacquiao ពិចារណាប្រកួតជាមួយអ្នកប្រដាល់ក្នុងទ្រុង McGregor

ចែករំលែក៖

អ្នកតំណាងកីឡាប្រដាល់ហ្វីលីពីនបានប្រាប់ AFP ថា អ្នកប្រដាល់ Manny Pacquiao កំពុងពិចារណាការប្រកួតជាមួយតារាក្បាច់គុនចម្រុះសញ្ជាតិអៀរឡង់ Conor McGregor នៅពេលដែលគាត់គ្រោងវិលមកសង្វៀនប្រកួតវិញ។

លោក Sean Gibbons ប្រធានក្រុមតំណាងកីឡាករ Manny Pacquiaoបានប្រាប់ AFP តាមអុីមែលថា ការប្រកួតរវាងម្ចាស់ជើងឯកពិភពលោកស្ថាប័ន ជាមួយកីឡាករ McGregor នឹងក្លាយជាព្រឹត្តិការណ៍ពិភពលោកដ៏អស្ចារ្យមួយ។

Manny Pacquiao អាយុ៤១ឆ្នាំមិនបានចូលសង្វៀនប្រកួតចាប់តាំងពីបានប្រកួតដណ្តើមខ្សែក្រវាត់ទម្ងន់មធ្យម WBA ជាមួយនឹងជ័យជម្នះគួរឱ្យភ្ញាក់ផ្អើលលើ Keith Thurman នៅ Las Vegas កាលពីខែកក្កដា ឆ្នាំមុន។

កាលពីព្រឹកថ្ងៃសុក្រកន្លងទៅលោក McGregor បានអះអាងលើបណ្តាញសង្គមថា ចង់ប្រកួតជាមួយអ្នកប្រដាល់ហ្វីលីពីន Pacquiao ដែលលោកថាជាកិត្តិយសណាស់ដែលបានជួបអ្នកប្រដាល់ដ៏អស្ចារ្យពីរនាក់នៃយុគសម័យទំនើប

នៅក្នុងរបាយការណ៍មួយនៅលើទូរទស្សន៍ ESPN ក្នុងពេលជាមួយគ្នានោះអ្នកចាត់ការទូទៅរបស់លោក McGregor គឺលោក Audie Attar បាននិយាយថា ការពិភាក្សាអំពីការប្រកួតរបស់ប៉ាក់គីអាវកំពុងតែដំណើរការទៅមុខ ហើយដែលអាចនឹងមានលទ្ធផលនៅខែធ្នូ ឬខែមករាខាងមុខ ៕ដោយ៖ភារៈ


ចែករំលែក៖