ប្រទេសជប៉ុន៖ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ ម្សិលមុិញ លោក អុឹង រចនា ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន និងក្រុមការងារ បានសហការជាមួយសហគមន៍ខ្មែរ នៅប្រទេសជប៉ុន រៀបចំកម្មវិធី ច្រូតស្រូវ និងដាល់អំបុកនៅក្នុងខេត្តកាណាហ្គាវ៉ា ដើម្បីទទួលទាន ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ និងពាក្យស្លោក “ទទួលទានអំបុកខ្មែរ ថែជាតិ សាសនា និងព្រះមហាក្សត្រ” របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។
សូមបញ្ជាក់ថា៖ សកម្មភាពច្រូតស្រូវ និងដាល់អំបុកនៅក្នុងខេត្តកាណាហ្គាវ៉ា រំឮកពីទំនៀមទំលាប់ប្រពៃណីជាតិខ្មែរលើឆាកអន្តរជាតិ ថាកម្ពុជារក្សានូវភាពផូផង់វប្បធម៍ អរិយធម៍ ដ៏រុងរឿងរបស់កម្ពុជាយើង។
សូមរម្លឹកថា៖ លោក អុឹង រចនា ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន នៅថ្ងៃសៅរ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២០ លោកឯកអគ្គរាជទូត និងសហការី បានចូលរួមពីធីបុណ្យភ្ជុំបិណ្ឌ នៅវត្តខ្មែរសាមគ្គី ខេត្តKanagawa ផងដែរ៕
ដោយ៖សុខ ខេមរា