ព័ត៌មានទាន់ហេតុការណ៍៖

ទូតកម្ពុជាប្រចាំជប៉ុន ច្រូតស្រូវ និងដាល់អំបុកនៅក្នុងខេត្តកាណាហ្គាវ៉ា រំឮកពីទំនៀមទំលាប់ប្រពៃណីជាតិខ្មែរលើឆាកអន្តរជាតិ

ចែករំលែក៖

ប្រទេសជប៉ុន៖ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ ម្សិលមុិញ លោក អុឹង រចនា ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន និងក្រុមការងារ បានសហការជាមួយសហគមន៍ខ្មែរ នៅប្រទេសជប៉ុន រៀបចំកម្មវិធី ច្រូតស្រូវ និងដាល់អំបុកនៅក្នុងខេត្តកាណាហ្គាវ៉ា ដើម្បីទទួលទាន ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ និងពាក្យស្លោក “ទទួលទានអំបុកខ្មែរ ថែជាតិ សាសនា និងព្រះមហាក្សត្រ” របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។
សូមបញ្ជាក់ថា៖ សកម្មភាពច្រូតស្រូវ និងដាល់អំបុកនៅក្នុងខេត្តកាណាហ្គាវ៉ា រំឮកពីទំនៀមទំលាប់ប្រពៃណីជាតិខ្មែរលើឆាកអន្តរជាតិ ថាកម្ពុជារក្សានូវភាពផូផង់វប្បធម៍ អរិយធម៍ ដ៏រុងរឿងរបស់កម្ពុជាយើង។

សូមរម្លឹកថា៖ លោក អុឹង រចនា ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន នៅថ្ងៃសៅរ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២០ លោកឯកអគ្គរាជទូត និងសហការី បានចូលរួមពីធីបុណ្យភ្ជុំបិណ្ឌ នៅវត្តខ្មែរសាមគ្គី ខេត្តKanagawa ផងដែរ៕

ដោយ៖សុខ ខេមរា


ចែករំលែក៖