ព័ត៌មានទាន់ហេតុការណ៍៖

វៀតណាម បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន១៧ករណីបន្ថែមទៀត ក្រោយស្ងប់ស្ងាត់រយៈពេល២៧ថ្ងៃជាប់ៗគ្នា

ចែករំលែក៖

អន្តរជាតិ៖ ករណីសរុបនៅទូទាំងប្រទេសវៀតណាមពេលនេះកើនដល់១,០៩៤ករណី ខណៈដែលអាជ្ញាធរសុខាភិបាលវៀតណាម នៅថ្ងៃអង្គារទី២៩ ខែកញ្ញា ឆ្នាំ២០២០នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ១៧នាក់បន្ថែម

បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ បានបញ្ជាក់ថាករណីឆ្លងថ្មីទាំង១៧ករណីខាងលើ គឺសុទ្ធតែជាប្រភេទករណីនាំចូលពីប្រទេសរុស្ស៊ី។ ជាមួយគ្នានេះ អ្នកជំងឺចំនួន០៨នាក់ ត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ បន្ទាប់ពីបានជាសះស្បើយ។

បច្ចុប្បន្ន ប្រទេសវៀតណាម បើគិតមកដល់ពេលនេះមានចំនួនសរុបនៅទូទាំងប្រទេសមានករណីឆ្លង ,០៩៤ករណី ក្នុងនោះស្លាប់៣៥នាក់និងជាសះស្បើយ ,០០៧នាក់។

គួរបញ្ជាក់ផងដែរថា ក្រសួងសុខាភិបាលវៀតណាម ក៏បានអះអាងថាប្រទេសខ្លួនមិនបានរកប្រភេទករណីឆ្លងក្នុងស្រុក អស់រយៈពេល២៧ថ្ងៃជាប់ៗគ្នាមកហើយ ៕ដោយ៖ស តារា


ចែករំលែក៖