ព័ត៌មានទាន់ហេតុការណ៍៖

តារាសម្ដែងថៃ នាង Pancake បង្ហាញភាពស្និទ្ធស្នាល ជាមួយនឹងគូស្នេហ៍យ៉ាងផ្អែមល្ហែម ក្នុងថ្ងៃកំណើតខាងប្រុស

ចែករំលែក៖

អន្តរជាតិ៖ ស្នេហា១០ឆ្នាំមិនច្រេះចាប់របស់តារាសម្ដែងស្រី នាង Pancake Khemanit មិនត្រឹមតែមានទេពកោសល្យក្នុងវិស័យសិល្បៈដែលធ្វើឲ្យមានភាពជោគជ័យមកដល់សព្វថ្ងៃនេះទេ តែជីវិតស្នេហារបស់តារាស្រីរូបនេះ ក៏កាន់តែរលូនទៅមុខ បន្ទាប់ពីមានទំនាក់ទំនងស្នេហា ជាមួយនឹងមន្ត្រីប៉ូលីសរូបស្រស់ម្នាក់ គឺលោក Saksoonthorn ផងដែរ។

ជាក់ស្តែងថ្មីៗនេះ នៅក្នុងកម្មវិធីជប់លៀងជាលក្ខណៈគ្រួសារក្នុងថ្ងៃកំណើតរបស់ លោក Saksoonthorn ដែលជាគូស្នេហ៍បណ្ដូលចិត្តរបស់នាងPancake  តារាស្រីរូបនេះ ក៏បានទៅចូលរួមអបអរដល់គូស្នេហ៍របស់ខ្លួនដែលជាវត្តមានដ៏ពិសេសមួយនៅក្នុងកម្មវិធីថែមទៀត

បន្ថែមពីនេះទៀត Pancake ក៏បានបង្ហាញពីសកម្មភាព និងកាយវិការយ៉ាងស្និទ្ធស្នាល ជាមួយនឹងគូស្នេហ៍យ៉ាងផ្អែមល្ហែម ព្រមទាំងក្រុមគ្រួសារ ដែលបង្ហាញពីភាពកក់ក្ដៅជាទីបំផុត ធ្វើឲ្យហ្វេនៗជាច្រើន ពិតជាមានភាពរំភើបជំនួស ដោយបានឃើញនាងមានភាពចុះសម្រុងជាមួយគ្នា ថែមទាំងសង្ឃឹមថា នាងនឹងក្លាយទៅជាក្រុមគ្រួសារតែមួយក្នុងពេលខាងមុខនេះ៕

តោះចង់ដឹងច្បាស់សូមទស្សនារូបភាពដូចខាងក្រោម៖

ដោយ៖ស តារា


ចែករំលែក៖