ខ្សែការពារស្តាំរបស់ក្លិប Ajax កីឡាករ Sergino Dest កំពុងទទួលការពិនិត្យសុខភាពនៅឯក្លិប Barcelona មុនពេលចុះហត្ថលេខាលើតម្លៃខ្លួន២០លានអឺរ៉ូ (១៨លានផោន) ។
កីឡាករវ័យ១៩ឆ្នាំរូបនេះបានឆ្លងកាត់ការហ្វឹកហាត់នៅថ្នាលយុវជនរបស់ក្លិប Ajax ហើយបានបានបង្ហាញខ្លួនឲ្យក្រុមបាល់ទាត់ជម្រើសជាតិហូឡង់លើកដំបូងនៅឆ្នាំ២០១៩ ។
លោក Ronald Koeman អ្នកចាត់ការទូទៅរបស់ក្លិប Barcelona បាននិយាយថា “Sergino Dest កំពុងធ្វើការពិនិត្យសុខភាពរបស់គេ ប៉ុន្តែវាស្ទើរតែប្រាកដថាគេនឹងចុះហត្ថលេខា”។
បច្ចុប្បន្នក្រុមអ្នកមានបុណ្យ Barcelona កំពុងឈរលេខរៀងទី១០ក្នុងលីគកំពូលអេស្ប៉ាញបណ្តោះអាសន្នដែលបានប្រកួតថ្ងៃបើករដូវកាលថ្មី១ប្រកួតរួចហើយ ដោយបានយកឈ្នះក្រុម Villarreal ៤ទល់០។ ក្រុមBarcelona នឹងប្រកួតជាមួយក្រុម Celta Vigo សម្រាប់សប្តាហ៍ទី២នៃលីគកំពូលអេស្ប៉ាញនៅរាត្រីថ្ងៃអាទិត្យឈានចូលថ្ងៃចន្ទ ទី៤ តុលាខាងមុខ ហើយសង្ឃឹមថា Sergino Dest នឹងមានវត្តមានលើកដំបូងរបស់ក្លិបថ្មីនេះ ៕