ទីភ្នាក់ងារពន្ធរបស់ប្រទេសអេស្ប៉ាញបានចេញផ្សាយបញ្ជីឈ្មោះមនុស្ស និងក្រុមហ៊ុនប្រចាំឆ្នាំរបស់ពួកគេដែលជំពាក់ពន្ធច្រើនជាង១លានអឺរ៉ូនៅចុងឆ្នាំ២០១៩។ ជាមួយនឹងបំណុលចំនួន៣៤,៦លានអឺរ៉ូ Neymar គឺជាឈ្មោះដែលមានកេរ្តិ៍ឈ្មោះខ្ពស់បំផុតដែលត្រូវបង្ហាញនៅក្នុងបញ្ជីឆ្នាំនេះផងដែរ។
ក្លិបផ្សេងៗក៏បង្ហាញខ្លួនផងដែរដោយ ក្លិប Real Murcia ជំពាក់ទឹកប្រាក់១០.៧លានអឺរ៉ូក្នុងការបង់ពន្ធវិញ, ក្លិប Hercules ជំពាក់ទឹកប្រាក់៣.៧លានអឺរ៉ូ, ក្លិប Lleida Sportiu ជំពាក់ទឹកប្រាក់១,៥លានអឺរ៉ូ, ក្លិប Real Jaen ជំពាក់ទឹកប្រាក់១,២លានអឺរ៉ូ និងក្លិប Reus Deportiu ជំពាក់ទឹកប្រាក់១,១លានអឺរ៉ូ។
ក្រុមបាល់បោះរបស់ Girona ជំពាក់ប្រាក់១០លានអឺរ៉ូ, ក្រុម Atletico Alcantarilla ជំពាក់ទឹកប្រាក់១,៨ លានអឺរ៉ូ និងក្រុម Balonmano Neptuno ជំពាក់ទឹកប្រាក់១លានអឺរ៉ូ។
ដោយឡែកកីឡាករបាល់ទាត់សញ្ជាតិអាហ្សង់ទីនចូលនិវត្តន៍លោក Gabriel Milito ក៏មានឈ្មោះក្នុងបញ្ជីជាមួយនឹងទឹកប្រាក់ចំនួន១,៨លានអឺរ៉ូ ហើយអតីតកីឡាករប្រណាំងម៉ូតូលោក MotoGP Alfonso ក៏មានឈ្មោះ ជាមួយនឹងបំណុល១,៩លានអឺរ៉ូបន្ទាប់ពីបានបង្ហាញខ្លួននៅក្នុងបញ្ជីឈ្មោះកាលពីឆ្នាំ២០១៩ ៕ដោយ៖ភារៈ