ខេត្តកណ្ដាល ៖ នារីម្នាក់ត្រូវបានគេចាក់បណ្ដាលឲ្យស្លាប់នៅតាមដងផ្លូវ មុខវត្តព្រែកហូរ ក្នុងសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅយប់ថ្ងៃទី០១ ខែតុលាឆ្នាំ២០២០ វេលាម៉ោង២២និង៣០នាទីត្រង់ចំណុចផ្លូវលេខ២១៥ ភូមិព្រែកហូរកេីត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។
នារីរងគ្រោះដែលត្រូវគេចាក់សម្លាប់នេះមានឈ្មោះកៅ ស្រីកែវ អាយុ២៧ឆ្នាំមានទីលំនៅភូមិកំពង់ពោធិ៍ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល មុខរបរនៅផ្ទះ ។
ក្រោយកើតហេតុជនសង្ស័យបានចូលសារភាពនៅអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង។ជនសង្ស័យខាងលើមានឈ្មោះសុខ សោភ័ណ្ឌ អាយុ៣៨ឆ្នាំមានទីលំនៅភូមិជើងព្រៃ២ ឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរជាកសិករ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថាមុនពេលកេីតហេតុជនរងគ្រោះនិងជនសង្ស័យបានទំនាក់ទំនងស្រឡាញ់គ្នាអស់រយ:ពេលប្រហែល៨ខែមកហេីយដោយបានរៀបចំសែនព្រេនចាស់ទុំបងប្អូនខាងស្រី(ជនរងគ្រោះ)ដឹងឮ។ក្រោយមកអ្នកទាំងពីរនាក់បានមកជួលបន្ទប់ស្នាក់នៅភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាលដេីម្បីស្នាក់នៅជាមួយគ្នាម្តងម្កាល ដោយភាគីខាងប្រុសមានប្រពន្ធកូនរួចទៅហេីយនៅឯភូមិជេីងព្រៃ។ក្នុងការស្នាក់នៅជាមួយគ្នាភាគីខាងប្រុស(ជនសង្ស័យ)មានការប្រចណ្ឌទៅលើភាគិខាងស្រី(ជនរងគ្រោះ)ព្រោះមានការសង្ស័យថានាងមានប្រុសថ្មីទៀត។ លុះដល់ថ្ងៃកេីតហេតុខាងលេី ពេលភាគីខាងប្រុសមកដេកនៅបន្ទប់ជួលភាគីខាងស្រីចេះតែដេញឱ្យទៅផ្ទះខុសប្លែកពីសព្វដង ធ្វេីឱ្យជនសង្ស័យកាន់តែសង្ស័យខ្លាំងឡេីងៗ ទេីបមិន
ព្រមទៅផ្ទះនៅភូមិអំពៅព្រៃទេគឺនៅចាំឃ្លាំមេីលនាងរហូត។ បន្ទាប់មកជនរងគ្រោះបានប្រាប់ឱ្យជនសង្ស័យឌុបទៅសួរសុខទុក្ខអ្នកនៅបន្ទប់ជួលជិតគ្នាឆ្លងទន្លេនៅគ្លីនីកនិងសម្ភពផល្លី។ ពេលមកដល់គ្លីនិកជនរងគ្រោះដេញជនសង្ស័យឱ្យទៅផ្ទះទៀត តែជនសង្ស័យមិនទៅទេ គឺនៅចាំតាមឃ្លាំមេីលនៅជិតនោះដដែល។ មួយសន្ទុះក្រោយមកស្រាប់តែឃេីញជនរងគ្រោះដេីរចេញពីគ្លី
និកបណ្តេីរនិយាយទូរស័ព្ទបណ្តេីររួចឡេីងជិះម៉ូតូឌុបឆ្ពោះទៅកន្លែងកេីតហេតុ ទេីបជនសង្ស័យជិះម៉ូតូតាមដានពីក្រោយរហូតដល់កន្លែងកេីតហេតុក៏ឃេីញជនរងគ្រោះចូលទៅក្នុងផ្ទះឈេីមួយមានមនុស្សប្រុសពីរបីនាក់កំពុងផឹកស៊ីនៅក្រោមសំយាបមុខផ្ទះ។ ពេលនោះជនរងគ្រោះក៏បានចូលអង្គុយផឹកស៊ីជាមួយគេដែរ។ ឃេីញដូចនេះជនសង្ស័យបានចូលទៅហៅជនរងគ្រោះឱ្យចេញទៅផ្ទះវិញ តែនាងមិនព្រមចេញធ្វេីឱ្យជនសង្ស័យកាន់តែខឹងខ្លាំងឡើងៗ ហើយពេលក្រឡេកឃេីញកូនកាំបិតមួយនៅលេីតុក៏បានយកមកដាក់ចូលហោប៉ៅខោ រួចនាំជនរងគ្រោះចេញមកក្រៅឱ្យឡេីងជិះម៉ូតូជាមួយ តែជនរងគ្រោះមិនព្រមជិះទេសុខចិត្តដេីរ ចំណែកឯជនសង្ស័យបានជិះតាមពីក្រោយរហូតដល់កន្លែងកេីតហេតុក៏មានការប្រទាញប្រទង់គ្នាទេីបជនសង្ស័យយកកូនកាំបិតចុងស្រួចចាក់ទៅលេីជនរងគ្រោះមួយកាំបិតចំលេីដងកាំបិតខាងស្តាំបណ្តាលឱ្យជនរងគ្រោះដួលផ្កាប់មុខទៅលេីថ្នល់ ភ្លាមនោះជនសង្ស័យបានចាក់បន្ថែមចំនួនពីរកាំបិតទៀតចំខ្នងនិងកញ្ចឹងក រួចហេីយជនដៃដល់បានជិះម៉ូតូសំដៅទៅប៉ុស្តិ៍នគរបាលរដ្ឋបាលអំពៅព្រៃដេីម្បីចូលទៅសារភាពប្រាប់សមត្ថកិច្ចនូវទោស
កំហុសរបស់ខ្លួន។បន្ទាប់មកជនសង្ស័យត្រូវបានឃាត់ខ្លួនបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដេីម្បីធ្វេីការសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធី ៕ដោយ៖ស សម