ព័ត៌មានទាន់ហេតុការណ៍៖

លោកបៃឌិន មានប្រតិកម្មបែបណាក្រោយប្រធានាធិបតី ដូណាល់ ត្រាំ ឆ្លងកូវីដ​-១៩

ចែករំលែក៖

បេក្ខភាពប្រធានាធិបតីអាមេរិកមកពីគណបក្សប្រជាធិបតេយ្យ លោក ចូ បៃឌិន មិនទាន់មានប្រតិកម្មឬវិភាគអ្វីជុំវិញការឆ្លងកូវីដ​-១៩របស់ប្រធានាធីបតីដូណាល់ ត្រាំ នៅឡើយ។ ទាំងនោះគឺជាការបរាជ័យរ​បស់លោកត្រាំ ក្នុងការទប់ស្កាត់ការឆ្លងកូវីដ​-១៩ ។
នៅលើបណ្តាញសង្គម​ ក្រោយប៉ុន្មានម៉ោងដែលប្រធានាធិបតី ដូណាល់ ត្រាំ បញ្ជាក់ថា លោកនិងភរិយា​បានឆ្លងកូវីដ​-១៩ លោកបៃឌិនបញ្ជាក់ថា លោកត្រាំ​មានគោលបំណងបង្វែរការចាប់អារម្មណ៍របស់មហាជនមកលើរូបលោកវិញ​។
លោក ចូ បៃឌិនបានសរសេរថា​«លោកដូណាល់ ត្រាំ អាចធ្វើអ្វីគ្រប់យ៉ាងដែលលោកចង់ធ្វើដើម្បីបង្វែរការចាប់អារម្មណ៍របស់មហាជនចំពោះការបរាជ័យរបស់លោក​ក្នុងការដឹកនាំទប់ស្កាត់ការឆ្លងកូវីដ​-១៩​ ដែលបានសម្លាប់ពលរដ្ឋអាមេរិកជាង២សែននាក់​ ។ ជាមួយគ្នានោះបានធ្វើឲ្យពលរដ្ឋជាង​២៦លាននាក់នៅអាមេរិក បាត់បង់ការងារធ្វើ​ និងក្រុមហ៊ុនដល់ ១/៦ប្រឈមបិទទ្វារ»​។
លោក ចូ បៃឌិន បានបន្តទៀតថានេះជា «ការភ្ញាក់ផ្អើលសម្រាប់ខែតុលា» ខណៈការបោះឆ្នោតនៅសល់តែមួយខែទៀតប៉ុណ្ណោះ​។
នៅក្នុងការតស៊ូមតិ​កាលពីថ្ងៃទី​២៩ ខែកញ្ញាលោកបៃឌិន បានរក្សាគម្លាតសុវត្ថិភាពជាមួយលោកត្រាំ ហើយមិនចាប់ដៃនោះឡើយ​។ ទាំងនោះហើយទើបលោកបៃឌិន អាចរួចផុតពីការឆ្លងកូវីដ​-១៩ ។
នៅពេលនេះដែរគេមិនទាន់ដឹងថា​លោកត្រាំ ត្រូវធ្វើចត្តាឡីស័ក និងព្យាបាលបែបណានោះឡើយ​ ហើយ លោកបន្តធ្វើការឬមួយអ្នកណាដឹកនាំអាមេរិកជំនួស។ បច្ចុប្បន្ន​លោកត្រាំនៅតែបន្តធ្វើការដដែល​៕ដោយ៖ធី រីណា


ចែករំលែក៖