ខេត្តកំពង់ស្ពឺ៖ សមត្ថកិច្ចខេត្តកំពង់ស្ពឺ បានឃាត់ខ្លួនថៅកែដីឡូត៍ដែលពូកែប្រើល្បិចឆបោកយកដីពីប្រជាពលរដ្ឋ និង អួតអាងថាមានខ្នងអ្នកធំ ។
នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០នេះ សមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានបង្ហើបឱ្យដឹងថា កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ ឈ្មោះ ង៉ែត សីណង់ អាយុ២៦ឆ្នាំ ជាថៅកែដីឡូត៍សម្បូររឿងអាស្រូវ ត្រូវបាននគរបាលខេត្តកំពង់ស្ពឺឃាត់ខ្លួន បន្ទាប់ពីបានក្លែងឯកសារជាសាធារណៈ មកបន្លំយករថយន្តនៅអធិការដ្ឋាននគរបាលស្រុកសំរោងទង ។
សមត្ថកិច្ចបង្ហើបប្រាប់ថា ក្រៅពីនេះ ឈ្មោះ ង៉ែត សីណង់ នៅមានប្រជាពលរដ្ឋប្តឹងពាក់ព័ន្ធរឿងដីជាច្រើនករណីទៀតផងដែរ ។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងសាកសួរថៅកែដីឡូត៍សម្បូររឿងអាស្រូវរូបនេះ តាមនីតិវិធី មុនបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ៕
ដោយ៖ចេស្តា