ព័ត៌មានទាន់ហេតុការណ៍៖

ព្រះមហាក្សត្រ ហ្ស៊កដង់(Jordan) អនុញ្ញាតឲ្យនាយករដ្ឋមន្ត្រីលាលែងចេញពីតំណែង

ចែករំលែក៖

ព្រះមហាក្សត្រ ហ្ស៊កដង់ Abdullahបានយល់ព្រមទៅលើលិខិតសុំលាលែងចេញពីតំណែងរបស់នាយករដ្ឋមន្ត្រី Omar al-Razzazហើយ ។ ប៉ុន្តែព្រះអង្គបានស្នើដល់នាយករដ្ឋមន្ត្រីបន្តដឹកនាំប្រទេសរហូតដល់រកបានអ្នកជំនួស។
ប្រព័ន្ធផ្សព្វផ្សាយហ្ស៊កដង់បានផ្សាយថា ព្រះមហាក្សត្រ Abdullah បានយល់លើលិខិតលាលែងចេញពីតំណែងរបស់នាយករដ្ឋមន្ត្រី ដោយមូលហេតុ គ្រប់គ្រងមិនបានល្អក្នុងសកម្មភាពទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩។
ព្រះមហាក្សត្រ Abdullah បានបង្ហាញក្តីសង្ឃឹមថា ការកែទម្រង់ទ្រង់ទ្រាយធំនឹងជួយដល់ប្រទេសជាតិឆ្លងផុតដំណាក់កាលលំបាកបំផុត បង្កឡើងដោយកូវីដ-១៩ ក៏ដូចជាការធ្លាក់ចុះនៃសេដ្ឋកិច្ចជាតិ។
ព្រះមហាក្សត្រ Abdullah បានប្រកាសរំលាយរដ្ឋសភា កាលពីថ្ងៃទី២៧ខែកញ្ញា ។ តាមរដ្ឋធម្មនុញ្ញ ការរំលាយរដ្ឋសភាមានន័យថា គណៈរដ្ឋមន្ត្រីក៏ត្រូវលាលែងចេញពីតំណែងផងដែរ ក្នុងនោះមាននាយករដ្ឋមន្ត្រីដើម្បីរៀបចំបង្កើតរដ្ឋាភិបាលថ្មី។
រដ្ឋាភិបាលថ្មីនឹងរៀបចំការបោះឆ្នោត នៅហ្ស៊កដង់ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១០ខែវិច្ឆិកា។ ការបោះឆ្នោតត្រូវបានធ្វើឡើងក្នុងពេលដែល ប្រទេសនេះប្រឈមការឆ្លងរាលដាលកូវីដ-១៩ កើនឡើងខ្ពស់ កាលពីខែកញ្ញាកន្លងមក។
ប្រទេសហ្ស៊កដង់មានករណីឆ្លងក្នុងមួយថ្ងៃជាង១ពាន់នាក់ក្នុងខែតុលានេះ ធ្វើឲ្យចំនួនអ្នកឆ្លងសបរុប កើនឡើងដល់ទៅជិត១៥ពាន់នាក់ហើយនិងស្លាប់៨៨នាក់៕ដោយ៖ធី រីណា


ចែករំលែក៖