ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីដូណាល់ ត្រាំ បង្ហាញខ្លួន ក្នុងក្បួនរថយន្តក្រៅមន្ទីរពេទ្យ

ចែករំលែក៖

នៅក្នុងឃ្លីបវីដេអូ​ ដែលបានផ្សព្វផ្សាយ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាលពីថ្ងៃទី​៤ខែតុលា បាន​បង្ករឲ្យមានការចាប់អារម្មណ៍ពីមហាជន​ អ្នកគាំទ្រ នៅខាងក្រៅមន្ទីរពេទ្យយោធា ដែលលោកកំពុងព្យាបាលជំងឺកូវីដ​-១៩​។ លោកបានចេញ​មកខាងក្រៅតាមក្បួនរថយន្ត ហើយលើកដៃ​ ដល់អ្នកគាំទ្រ​លោក​។
តាមសារព័ត៌មាន TTXVN ប្រធានាធិបតី ដូណាល់​ត្រាំ អាយុ​៧៤ឆ្នាំ បានជិះរថយន្ត SUVពណ៌ខ្មៅ​​ចេញទៅខាងក្រៅមន្ទីរពេទ្យWalter Reed​ ជួបជាមួយក្រុមអ្នកគាំទ្រ នៅខាងក្រៅ។ គេមើលឃើញលោកត្រាំនៅក្នុងរថយន្តពាក់ម៉ាស់ ហើយលើកដៃទៅកាន់អ្នកគាំទ្រ។ ក្រោយការធ្វើដំណើរចេញក្រៅ លោកត្រាំ ក៏បានចូលទៅកាន់មន្ទីរពេទ្យវិញដើម្បីព្យាបាល។
ការចេញមកបង្ហាញខ្លួននៅខាងក្រៅមន្ទីរពេទ្យ គឺដើម្បី បង្ហាញដល់មហាជនឲ្យបានដឹងថា លោកពិតជាមានសុខភាពល្អ ហើយនឹងចេញពីមន្ទីរពេទ្យក្នុងពេលឆាប់ៗខាងមុខ​។ សកម្មភាពខាងលើ ក្រោយពេលមានក្រុមអ្នកប្រឆាំង ឌឺដង ចង់ឲ្យលោកត្រាំឆាប់ស្លាប់។
ក្រោយការចាកចេញពីមន្ទីរពេទ្យ Walter Reed រយៈពេល ខ្លី លោកត្រាំរងការរិះគន់យ៉ាងខ្លាំង ពីគ្រូពេទ្យមួយចំនួន​នៅក្នុងមន្ទីរពេទ្យ​Walter Reed ផ្ទាល់តែម្តង​ ថាលោកត្រាំ បានធ្វើឲ្យជីវិតអ្នកផ្សេងស្ថិតនៅសភាពគ្រោះថ្នាក់ ដោយសារតែការចេញមកក្រៅរបស់លោកត្រាំកាលពីថ្ងៃទី​៤ខែតុលា ។
វេជបណ្ឌិតJames Phillips បានចាត់ទុកថា នោះជាសកម្មភាព​«ឆ្កួត»ដែលចេញពីមន្ទីរពេទ្យទៅជួបអ្នកគាំទ្រ​។ គ្រូពេទ្យខាងលើ ក៏បានចោទប្រកាន់លោកត្រាំ មិនបានយកចិត្តទុកដាក់ដល់អាយុជីវិតរបស់ក្រុមការពារ​ ៕ដោយ៖ធី រីណា


ចែករំលែក៖