ព័ត៌មានទាន់ហេតុការណ៍៖

ប្រទេស​ចំនួន​៣៩ ទទូច​ឲ្យ​ចិន​គោរព​សិទ្ធិ​ជនជាតិភាគតិច​មូស្លីម​វី​ហ្គ័​រ​នៅ​ស៊ីន​ជាំ​ង​ ប៉ុន្តែប្រទេស​៥៥​ផ្សេងទៀត ចាត់ទុក​សំណើ​នេះ​ជាការ​លូកលាន់​កិច្ចការ​របស់ចិន

ចែករំលែក៖

អន្តរជាតិ៖ កាលពីថ្ងៃទី ខែតុលាឆ្នាំ២០២០ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការទី នៃមហាសន្និបាតអង្គការសហប្រជាជាតិសហរដ្ឋអាមេរិកជប៉ុន និងបណ្តាប្រទេសសហភាពអឺរ៉ុប ក្នុងនោះមានប្រទេសចំនួន៣៩ បានទទូចឲ្យចិនគោរពសិទ្ធិជនជាតិភាគតិចមូស្លីមវីហ្គ័នៅស៊ីនជាំនិងតំបន់ឯទៀតដោយទាមទារឲ្យមានការស៊ើបអង្កេតការធ្វើទុក្ខបុកម្នេញជនជាតិភាគតិចនៅតំបន់នោះ ប៉ុន្តែប្រទេស៥៥ទៀត ចាត់ទុកសំណើនេះជាការលូកលាន់កិច្ចការចិន

នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការសង្គម មនុស្សម៍ និងកិច្ចការវប្បធម៌ នៃមហាសន្និបាតអង្គការសហប្រជាជាតិ នៅពីថ្ងៃទី ខែតុលាម្សិលមិញនេះសំណុំរឿងសិទ្ធិមនុស្ស នៅតំបន់ស៊ីនជាំ ទីបេ និងហុងកុង ក្លាយទៅជាការប្រឈមមុខដាក់គ្នារវាងប្រទេសចំនួន៣៩ទល់នឹងប្រទេសចំនួន៥៥ផ្សេងទៀតដែលរួមមានចិន

បើយោងតាមទីភ្នាក់ងារព័ត៌មាន AFP​ បានចុះផ្សាយសម្តីស់ឯកអគ្គរដ្ឋទូតអាល្លឺម៉ង លោក​Christoph Heusgen ដែលជាអ្នកដឹកនាំគំនិតផ្តួចផ្តើមលើនៃសេចក្តីថ្លែងការណ៍ ក្នុងកិច្ចប្រជុំស្តីពីសិទ្ធិមនុស្សបានលើកឡើងថា៖«​យើងអំពាវនាវឲ្យចិន គោរពសិទ្ធិមនុស្ស ជាពិសេសសិទ្ធិរបស់បុគ្គលជនភាគតិចខាងសាសនា និងជាតិពិន្ធុ នៅតំបន់ទីបេ និងស៊ីនជាំ​»​ជាក់ស្តែងកាលពីឆ្នាំ ២០១៩ អង់គ្លេសបានព្រៀងសេចក្តីថ្លែងការណ៍ស្រដៀងគ្នានេះដែរ ប៉ុន្តែមានត្រឹមតែប្រទេសចំនួន២៣ប៉ុណ្ណោះចុះហត្ថលេខា

សេចក្ដីថ្លែងការណ៍ដដែរនេះ បានថ្កោលទោសការប្រើប្រាស់ស្ថានការណ៍នៅហុងកុងជាលេសក្នុងការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ចិនក្រោយពីអ្នកការទូតអាល្លឺម៉ង់អានសេចក្តីថ្លែងការណ៍រួច មន្ត្រីទូតប៉ាគីស្ថាន ក៏បានអានសេចក្តីថ្លែងការណ៍តបដែលចុះហត្ថលេខាដោយប្រទេសចំនួន៥៥ ក្នុងនោះរួមមាន ចិនផងដែរ

ដោយឡែកព្រោះចង់សំដៅទៅលើ ប្រទេសអាល្លឺម៉ង់ សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសលោក Zhang Jun ឯកអគ្គរដ្ឋទូតចិន បានរិះគន់ខ្លាំងៗថា៖ ប្រទេសទាំង មានចរិតលាក់ពុត និងទាមទារពួកគេឲ្យបញ្ឈប់គំនិតអំនួត និងរើសអើងពូជសាសន៍

ជាក់ស្តែង នៅក្នុងសេចក្តីថ្លែងការណ៍របស់ប្រទេសទាំង៣៩នោះ ទាមទារឲ្យចិនផ្តល់សិទ្ធិជាបន្ទាន់ និងគ្មានការរារាំងដល់អ្នកសង្កេតការណ៍ឯករាជ្យដែលរួមមានត្តស្នងការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិដើម្បីចូលទៅកាន់តំបន់ស៊ីនជាំ ប្រទេសទាំង៣៩ ក៏លើកឡើងពីការព្រួយបារម្ភស្ថានភាពនៅទីក្រុងហុងកុងផងដែរ

ជុំវិញបញ្ហានឹងការចេញសេចក្ដីថ្លែងការណ៍ទៅមកនេះ អ្នកការទូតមកពីអឺរ៉ុបក៏បានអះអាងថា ចិនកំពុងដាក់សម្ពាធលើប្រទេសដទៃទៀត កុំឲ្យចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ស្តីពីបញ្ហាសិទ្ធិមនុស្សនៅស៊ីនជាំដែលលើកឡើងដោយអាល្លឺម៉ង់ ប្រភពព័ត៌មានខាងលើបន្តថាចិនគំរាមលែងផ្តល់កងទ័ពរក្សាសន្តិសុខ ហាមឃាត់មិនឲ្យសាងសង់អាគារនៅស្ថានទូតថ្មីរបស់ទាំងនោះនៅទឹកដីចិន

គួររម្លឹកផងដែរថា បើនិយាយរឿងស៊ីនជាំ កាលពីខែមុន វិទ្យាស្ថានគោលនយោបាយយុទ្ធសាស្ត្រអូស្ត្រាលី​(ASPI) ធ្លាប់បានអះអាងថា ខ្លួនកំណត់បានទីតាំងច្រើនជាង៣៨០កន្លែង ដែលត្រូវបានសាងសង់ដើម្បីដាក់ជនជាតិភាគតិចវីហ្គ័ជាងលាននាក់ និងក្រុមជនជាតិភាគតិចនិយាយភាសាតួគីដទៃទៀត ទាក់ទិននឹងសំណុំរឿងសិទ្ធិមនុស្សនៅស៊ីនជាំនេះក៏បាននាំឲ្យសភាអាមេរិក អនុម័តសេចក្តីព្រាងច្បាប់កាលពីចុងខែកញ្ញាដែលហាមឃាត់ការនាំចូលផលិតផល ដែលផលិតនៅតំបន់ស៊ីនជាំ និងជាប់ពាក់ព័ន្ធការធ្វើការដោយបង្ខំដោយ៖ស តារា


ចែករំលែក៖