ព័ត៌មានទាន់ហេតុការណ៍៖

កីឡាករ Armstrong, Tierney និង Christie ធ្វើតេស្តវិជ្ជមានកូវីដ-១៩ មុនពេលក្រុមស្កុតឡេនប៉ះអុីស្រាអែល

ចែករំលែក៖

កីឡាករ Stuart Armstrong, Kieran Tierney និង Ryan Christie នឹងអវត្តមានសម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រយូរ៉ូ ២០២០ របស់ស្កុតឡេនប្រកួតជាមួយនឹងអុីស្រាអែលនៅថ្ងៃព្រហស្បតិ៍នេះ

Armstrong គឺជាសមាជិកតែម្នាក់គត់នៃក្រុមដែលបានធ្វើការសាកល្បងតេស្តវិជ្ជមាន ប៉ុន្តែខ្សែការពារ Tierney និងខ្សែការពាររបស់ក្លិប Celticកីឡាករ Christie ត្រូវនៅដោយឡែកពីគេរយៈពេល១៤ ថ្ងៃចាប់ពីថ្ងៃអង្គារ បន្ទាប់ពីត្រូវបានគេស្គាល់ថាជាមនុស្សជិតស្និទ្ធនឹងអ្នកឆ្លង ពួកគេក៏នឹងខកខានការប្រកួតមិត្តភាពជាមួយនឹងស្លូវ៉ាគី និងសាធារណរដ្ឋឆែកផងដែរ

គ្រូបង្វឹកលោក Steve Clarke បានបង្ហើបផងដែរថា ខ្សែការពារ Scott McKenna និង Liam Palmer និងខ្សែប្រយុទ្ធ Oliver Burke នឹងអវត្តមានសម្រាប់ការប្រកួតទាំង៣លើកដោយសាររបួសដែរ

លើសពីនេះ Christie នឹងមិនអាចលេងពេលក្រុម Celtic ប៉ះជាមួយក្រុម Rangers នៅថ្ងៃទី១៧ ខែតុលាខាងមុខទេ ស្របពេលដែលកីឡាករTierney នឹងខកខានចូលប្រកួតរបស់ Arsenal ជាមួយក្រុមManchester City នៅថ្ងៃដដែលនោះដែរ

ជាមួយគ្នានោះក្លិ Celtic បានលើកឡើងថា ពួកគេមានបំណងនិយាយជាមួយរដ្ឋាភិបាលស្កុតឡេនដើម្បី យល់ច្បាស់ពីនីតិវិធីនៅដាច់ដោយឡែកសម្រាប់អ្នកដែលធ្វើតេស្តអវិជ្ជមាន

ដោយ៖ភារៈ

 


ចែករំលែក៖