ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទះប្រជាពលរដ្ឋនៅសង្កាត់៣ក្នុងក្រុងស្វាយរៀងមាន៥១គ្រួសារត្រូវជន់លិចដោយជំនន់ទឹកភ្លៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ផ្ទះប្រជាពលរដ្ឋ៥១គ្រួសារក្នុងសង្កាត់ចំនួន៣នៅក្រុងស្វាយរៀងត្រូវបានលិចលង់ដោយសារភ្លៀងធ្លាក់ជាប់ៗគ្នាបង្កអោយមានជំនន់គិតត្រឹមព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០។

បើតាមអាជ្ញាធរក្រុងស្វាយរៀងបានអោយដឹងថាក្នុងក្រុងស្វាយរៀងគិតត្រឹមព្រឹកថ្ងៃទី១០ខែតុលា ឆ្នាំ២០២០នេះទឹកជំនន់ជន់លិចលំនៅឋានប្រជាពលរដ្ឋមាន៣សង្កាត់ស្មើ៥១គ្រួសារមានដូចជាសង្កាត់ ពោធិ៍តាហោ០៥គ្រួសារស្ថិតក្នុងភូមិថ្នល់កែង សង្កាត់ គយត្របែក ០៥គ្រួសារស្ថិតក្នុងភួមិតារាងបាល់។

សង្កាត់ ស្វាយរៀង មានចំនួន៣ភូមិត្រូវទឹកជំនន់ជន់លិចលំនៅឋានរបស់គាត់មានភូមិវាលយន្ត ចំនួន៤គ្រួសារ,ភូមិរោងបន្លែ ចំនួន ៣០ គ្រួសារ,ភូមិមេភ្លើង ចំនួន ៧ គ្រួសារ
សរុបក្នុងសង្កាត់ស្វាយរៀងមានចំនួន៤១គ្រួសារ។

ប្រភពបន្តថាដោយក្នុងនោះបងប្អូនប្រជាពលរដ្ឋឡើងមករកទីទួលមានសុវត្ថិភាពនៅតាមផ្លូវក្រវ៉ាត់ក្រុងមានភូមិរោងបន្លែនិងភូមិវាលយន្តសរុបចំនួន២២គ្រួសារ។

ប្រភពបន្តថាការជន់លិចដោយជំនន់ទឹកភ្លៀងនេះមិនបណ្ដាលអោយមានគ្រោះថ្នាក់ដល់អាយុជីវិតនោះទេខណៈអាជ្ញាធរអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមឲ្យមានការប្រុងប្រយ័ត្នខ្ពស់ប្រញាប់ប្រញាលរត់រកទីទួលមានសុវត្ថិភាពនិងរាយការណ៍មកសមត្ថកិច្ចជាបន្ទាន់ដើម្បីងាយស្រួលក្នុងការអន្តរាគមន៍ជួយសង្គ្រោះ៕ដោយ៖យឹម សុថាន

 


ចែករំលែក៖