ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងជើង​បង្កើតសាកលវិទ្យាល័យ​មានឈ្មោះថា គីម ជុងអ៊ុន

ចែករំលែក៖

នៅក្នុងការផ្សាយ​របស់បណ្តាញទូរទស្សន៍ជាតិកូរ៉េខាងជើង (KCNA) ពីពិធីដង្ហែក្បួនព្យុហយាត្រាទ្រង់ទ្រាយធំគម្រប់ខួប​៧៥ឆ្នាំ ថ្ងៃបង្កើតបក្សពលករកូរ៉េខាងជើង​នៅថ្ងៃទី​១០ខែតុលា បានបង្ហាញឲ្យឃើញថា មានក្បួនដង្ហែរបស់ក្រុមនិស្សិតមកពី​សាកលវិទ្យាល័យ គីម ជុងអ៊ុន​។ តាមសារព័ត៌មានខាងលើ សាកលវិទ្យាល័យ គីម ជុងអ៊ុន បានបណ្តុះបណ្តាលផ្នែកការពារជាតិ និង​បច្ចេកវិទ្យា។
នេះជាសាលាទីមួយ​ដែលមានឈ្មោះ គីម ជុងអ៊ុន។ ជាមួយគ្នានេះនៅក្នុងប្រទេសកូរ៉េខាងជើង មានសាលារៀនល្បីៗជាច្រើនដាក់ឈ្មោះ​ គីម អុីល​ស៊ុង និង​គីម ជុងអុីល​។

មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានចាប់អារម្មណ៍យ៉ាងខ្លាំង​ដល់​បច្ចេកវិទ្យា​ វិទ្យាសាស្ត្រ ដែលដើរតួនាទីយ៉ាងសំខាន់នៅក្នុងវិស័យផលិតអាវុធការពារជាតិ។
សារព័ត៌មាន​(KCNA) មិនបានផ្សាយលម្អិតពីសាកលវិទ្យាល័យ
គីម ជុងអ៊ុននោះឡើយ​​។ ប៉ុន្តែមានប្រភពចារកិច្ចបានឲ្យដឹងថា សាលានោះគឺបូកបញ្ជូន​មហាវិទ្យាល័យការពារជាតិ​នៅទីក្រុងKanggyeខេត្ត​Jagang ស្ថិតនៅ​ភាគខាងជើងកូរ៉េខាងជើង​ ជាមួយនិឹងមហាវិទ្យាល័យ​នៅជាយក្រុងព្យុងយ៉ាង​មានឯកទេសបណ្តុះបណ្តាលលើបណ្តាញ​អុីនធើណេត ទប់ស្កាត់ការវាយប្រហារ​។ ការបញ្ចូលគ្នានោះបានដាក់ឈ្មោះថ្មីជាសាកលវិទ្យាល័យ គីម ជុងអ៊ុន​។
ឈ្មោះ​ទីតាំងល្បីៗ មានផ្លូវថ្នល់ សាកលវិទ្យាល័យ … គឺបានដាក់ឈ្មោះ​អតីតអ្នកបង្កើតកូរ៉េខាងជើង គឺ គីម អុីលស៊ុង គីម ជុងអុីល​ ដែលជាជីតានិងជាឪពុក គីម ជុងអ៊ុន ។​ ជាមួយគ្នានេះដែរ មេដឹកនាំ គីម ជុងអ៊ុន បានខិតខំ ដើម្បីកសាងសេដ្ឋកិច្ចប្រទេសជាតិ​ឲ្យកាន់តែប្រសើរឡើង ពិសេសគឺវិស័យសេដ្ឋកិច្ច​៕

ដោយ៖ធី រីណា


ចែករំលែក៖