ការឃោសនាបោះឆ្នោតនៅអាមេរិកឈានចូលដំណាក់កាលចុងក្រោយ ខណៈដែលការបោះឆ្នោតនៅអាមេរិកនៅសល់តែ២០ថ្ងៃទៀតប៉ុណ្ណោះ ។ ការស្ទង់មតិទូទាំងប្រទេសបង្ហាញឲ្យឃើញថា ប្រធានាធិបតីដូណាល់ ត្រាំ ត្រូវបានបេក្ខភាពមកពីគណបក្សប្រជាធិបតេយ្យ លោក បៃឌិន នាំមុខឆ្ងាយណាស់។
ការស្ទង់មតិរបស់មជ្ឈមណ្ឌល Opinium Research និង Guardian ដែលបានប្រកាសនៅថ្ងៃទី១៣ ខែតុលា បង្ហាញឲ្យឃើញថា មានពលរដ្ឋអាមេរិក ដល់ទៅ៥៧ភាគរយគាំទ្រលោក ចូបៃឌិន។ ចំណែកលោកត្រាំវិញទទួលបានការគាំទ្រតែ៤០ភាគរយប៉ុណ្ណោះ។
ដូច្នេះលោក ចូ បៃឌិននាំមុខលោកត្រាំ ដល់ទៅ១៧ភាគរយគឺជាចំនួនយ៉ាងច្រើន។ ជាមួយនឹងការគាំទ្រ ច្រើនដ៏លើសលប់នេះ គឺនៅចាញ់តែការបោះឆ្នោតកាលពីឆ្នាំ១៩៨៤ ដែលនៅពេលនោះ បេក្ខភាព Ronald Reagan នាំមុខគូប្រជែង លោក Walter Mondale ដល់ទៅ៥៨,៨ភាគរយ។
តាមការស្ទង់មតី លោកបៃឌិនទទួលបានការគាំទ្រខ្ពស់ក្នុងបញ្ហាថែរក្សាសុខាភិបាលសាធារណៈ និងទំនាក់ទំនងមហាជន ទំនាក់ទំនងជាតិសាសន៍ ការងារធ្វើនិងសេដ្ឋកិច្ចផងដែរ។
ចំណែកប្រធានាធិបតីដូណាល់ ត្រាំវិញ មិនទទួលបានការទុកចិត្តពីពលរដ្ឋអាមេរិកដូចកាលពីមុនទៀតឡើយ។ សូម្បីតែមន្ត្រីគណបក្សសាធារណរដ្ឋ មួយចំនួនក៏បានងាកទៅគាំទ្របេក្ខភាពប្រធានាធិបតី ចូបៃឌិនវិញដែរ៕ដោយ៖ធី រីណា