ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ ត្រូវបេក្ខភាពចូ បៃឌិន នាំមុខដល់ទៅ​១៧ពិន្ទុ

ចែករំលែក៖

ការឃោសនាបោះឆ្នោតនៅអាមេរិកឈានចូលដំណាក់កាលចុងក្រោយ ខណៈដែលការបោះឆ្នោតនៅអាមេរិកនៅសល់តែ២០ថ្ងៃទៀតប៉ុណ្ណោះ ។ ការស្ទង់មតិទូទាំងប្រទេសបង្ហាញឲ្យឃើញថា ប្រធានាធិបតីដូណាល់ ត្រាំ ត្រូវបានបេក្ខភាពមកពីគណបក្សប្រជាធិបតេយ្យ លោក បៃឌិន នាំមុខឆ្ងាយណាស់។
ការស្ទង់មតិ​របស់​មជ្ឈមណ្ឌល Opinium Research និង Guardian ដែលបានប្រកាសនៅថ្ងៃទី​១៣ ខែតុលា បង្ហាញឲ្យឃើញថា មានពលរដ្ឋអាមេរិក ដល់ទៅ​៥៧ភាគរយគាំទ្រលោក ចូបៃឌិន។ ចំណែកលោកត្រាំវិញទទួលបានការគាំទ្រតែ​៤០ភាគរយប៉ុណ្ណោះ​។
ដូច្នេះលោក ចូ បៃឌិននាំមុខលោកត្រាំ ដល់ទៅ​១៧ភាគរយគឺជាចំនួនយ៉ាងច្រើន។ ជាមួយនឹងការគាំទ្រ ច្រើនដ៏លើសលប់នេះ គឺនៅចាញ់តែការបោះឆ្នោតកាលពីឆ្នាំ​១៩៨៤ ដែលនៅពេលនោះ​ បេក្ខភាព Ronald Reagan នាំមុខគូប្រជែង លោក Walter Mondale ដល់ទៅ​៥៨,៨ភាគរយ​។
តាមការស្ទង់មតី លោកបៃឌិនទទួលបានការគាំទ្រខ្ពស់ក្នុងបញ្ហាថែរក្សាសុខាភិបាលសាធារណៈ និងទំនាក់ទំនងមហាជន​ ទំនាក់ទំនងជាតិសាសន៍ ការងារធ្វើ​និងសេដ្ឋកិច្ចផងដែរ​។
ចំណែកប្រធានាធិបតីដូណាល់ ត្រាំវិញ មិនទទួលបានការទុកចិត្តពីពលរដ្ឋអាមេរិក​ដូចកាលពីមុនទៀតឡើយ។ សូម្បីតែមន្ត្រីគណបក្សសាធារណរដ្ឋ មួយចំនួនក៏បានងាកទៅគាំទ្របេក្ខភាពប្រធានាធិបតី ចូបៃឌិន​វិញដែរ៕ដោយ៖ធី រីណា


ចែករំលែក៖